កីឡា
អេលីត សំរាំង ចូលហាត់ប្រដាល់ដំបូងៗរងពិន័យរបស់គ្រូរហូតព្រោះរត់មិនទាន់សិស្សច្បងក្នុងក្លឹប
យុវជនថ្នាល អេលីត សំរាំង ថាអំឡុងពេលចូលហ្វឹកហាត់ប្រដាល់ដំបូងៗគឺរូបគេរងពិន័យរបស់គ្រូរហូត ព្រោះរត់ហាត់យកស៊ុហ្វមិនដែលទាន់សិស្សច្បងក្នុងក្លឹបនោះឡើយ ស្របពេលការហ្វឹកហាត់សាច់ដុំក៏ជាឧបសគ្គមួយទៀតផងដែរក្នុងអាជីពនេះ។

កីឡាករ អេលីត សំរាំង
សិស្សគុនរបស់ក្លឹបស្របស្រឿយគុនខ្មែរ កីឡាករ អេលីត សំរាំង បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់ប្រដាល់នេះអំឡុងឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឧបសគ្គក្នុងការហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនេះគឺមានច្រើនដូចជាចូលដំបូងៗឡើយរត់ហាត់យកកម្លាំងស៊ុហ្វមិនទាន់រៀមច្បង ឬកីឡាករដទៃក្នុងក្លឹបឡើយ ដូច្នេះត្រូវរងពិន័យរបស់គ្រូរហូត។ ការហ្វឹកហាត់លេងរាងកាយ ឬហ្វឹកហាត់យកសាច់ដុំក៏ជាការលំបាកផងដែរ ព្រោះមិនធ្លាប់ឆ្លងកាត់ពីមុនមក។ ការហ្វឹកហាត់រាងកាយនេះគឺឈឺខ្លួនខ្លាំង។
យុវជនថ្នាលវ័យ ១៤ឆ្នាំរូបនេះបន្ថែមទៀតថា ដោយចិត្តស្រឡាញ់ និងការខំប្រឹងប្រែងតស៊ូចង់ល្បីឈ្មោះផងនោះ ឥលូវការហ្វឹកហាត់តាមទាន់ និងសាំងជាមួយអ្នកផ្សេងៗក្នុងក្លឹបហើយ។ អ្នកលេងគុនខ្មែររូបនេះថាអាចប្រើពេលប្រហែល ២ឆ្នាំទៀតប៉ុណ្ណោះ សមត្ថភាព និងស្នៀតប្រយុទ្ធនឹងល្អគ្រប់គ្រាន់ក្នុងការប្រឡូកលើវិស័យមួយវិញបានដូចជើងខ្លាំងដទៃទៀតបានហើយ។

កីឡាករ អេលីត សំរាំង
បញ្ជាក់ដែរថា អេលីត សំរាំង ជាយុវជនថ្នាលរបស់ក្លឹបស្របស្រឿយគុនខ្មែរ។ រូបគេទើបចូលហ្វឹកហាត់គុនខ្មែរ និងឡើងប្រកួតបាន ១០ប្រកួតប៉ុណ្ណោះគឺឈ្នះ៥ និងចាញ់៥ ។ បច្ចុប្បន្នរូបគេមានអាយុ ១៤ឆ្នាំ និងកំពុងហ្វឹកហាត់ជាប្រចាំជាមួយលោក ស៊ន អេលីត។ បើទោះជាទើបចូលប្រឡូកគុនខ្មែរមែន ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនចាប់អារម្មណ៍លើរូបគេគួរសមដោយសារមើលឃើញកាយសម្បទាមានសាច់ដុំល្អ និងស្នៀតប្រយុទ្ធរបស់គេ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


