ព័ត៌មានអន្ដរជាតិ
រឿង ៨ សំខាន់ៗ គួរដឹងពីវ៉ាក់សាំង Sputnik V ខណៈ កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់
ខណៈដែល វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល កម្ពុជា ចេញសេចក្តីជូនដំណឹង អនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ នេះជារឿង ៨ យ៉ាងសំខាន់ៗ ដែលអ្នកគួរដឹងអំពីវ៉ាក់សាំងដែលល្បីថា មានប្រសិទ្ធភាពខ្លាំងក្លា ៖

១ រុស្ស៊ីគឺជាប្រទេសដំបូងគេ ដែលបង្កើតវ៉ាក់សាំងកូវីដ ១៩ កាលពីខែ សីហា ឆ្នាំ២០២០ ដោយបង្កើត ឈ្មោះថាវ៉ាក់សាំង Sputnik V ។
២ វ៉ាក់សាំងនេះ ត្រូវបានដាក់ឈ្មោះតាមផ្កាយរណបដំបូងគេរបស់ពិភពលោក ដែលមានឈ្មោះថា Sputnik ដែលបាញ់បង្ហោះដោយសហភាពសូវៀត នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៩៥៧។
៣ វ៉ាក់សាំងនេះត្រូវបានផ្តល់មូលនិធិដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលជាមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF)។
៤ Sputnik V បានចូលទៅក្នុងភាពចម្រូងចម្រាសភ្លាមៗ នៅពេលដែលវាត្រូវបានដាក់ឲ្យដំណើរការនៅពេលវាបើកចំហទៅកាន់ទីផ្សារ មុនពេលធ្វើការសាកល្បងដំណាក់កាលទី ៣ នៅក្នុងប្រទេសរុស្ស៊ី។

៥ ទិន្នន័យបណ្តោះអាសន្នដំណាក់កាលទី ៣ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២១ បានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩២ ភាគរយ ដែលត្រូវបានគេរាយការណ៍ថា ធ្វើឲ្យវាក្លាយជាវ៉ាក់សាំងកូវីដ ដែលមានប្រសិទ្ធភាពបំផុតនៅលើពិភពលោក។
៦ វ៉ាក់សាំង Sputnik V ត្រូវបានគេរាយការណ៍ថា ប្រើមេរោគប្រភេទផ្តាសាយដើម្បីចែកចាយផ្នែកតូចមួយនៃប្រូតេអ៊ីន Coronavirus spike នៅក្នុងខ្លួនរបស់មនុស្ស និងជួយអភិវឌ្ឍការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងមេរោគ។ វាប្រើគោលការណ៍ដូចគ្នានឹងវ៉ាក់សាំង Oxford/Astrazeneca ដែរ។
៧ ភាពខុសគ្នាតែមួយគត់រវាងវ៉ាក់សាំងទាំងពីរគឺថា Sputnik V ប្រើវ៉ិចទ័រពីរផ្សេងគ្នា ក្នុងកម្រិតពីរ (Adenovirus type 26 (Ad26) សម្រាប់ការចាក់លើកដំបូង និង Adenovirus type 5 (Ad5) សម្រាប់ការចាក់លើកទីពីរ) ដែលត្រូវបានចាក់ ២១ ថ្ងៃដាច់ពីគ្នា។ ដំណើរការនេះធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ ប្រឆាំងនឹងមេរោគកូវីដជាពិសេសគឺវីរុសបំប្លែងខ្លួន។
៨ Sputnik V ងាយស្រួលរក្សាទុក សម្រាប់ប្រទេសដែលមានអាកាសធាតុស្រដៀងឥណ្ឌា ព្រោះវាអាចរក្សាទុកនៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Putin នឹងចាក់វ៉ាក់សាំង Sputnik V បញ្ចប់ការរិះគន់របស់បរទេស
ចុចអាន៖ក្រោយក្រសួងអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ ឥឡូវមកមើលប្រសិទ្ធភាពដ៏អស្ចារ្យរបស់វ៉ាក់សាំង Sputnik V
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


