សុខភាព
ប្រយ័ត្ន! បើកូនមានសញ្ញាទាំងនេះ ឪពុកម្ដាយត្រូវពិនិត្យអាហារភ្លាម
ពេលពេទ្យប្រាប់ថាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ ម៉ាក់ប៉ាច្បាស់ណាស់ គិតថាអូនៗ ខ្វះអាហារមានជីវជាតិត្រឹមត្រូវ ប៉ុន្តែមិនទាំងអស់ទេ អាហារូបត្ថម្ភមិនល្អលើអូនៗ និងមនុស្សពេញវ័យ សំដៅទាំងកង្វះ និងលើសកាឡូរីចាំបាច់។ ពេលអូនៗញ៉ាំអាហារមិនត្រឹមត្រូវ អាចមានសញ្ញាមួយចំនួនកើតឡើង។ បើម៉ាក់ប៉ាមិនដឹងត្រូវធ្វើម៉េចទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ នឹងដឹងហើយ។
១ – ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ?

បើអូនៗមិនមានអាហារគ្រប់គ្រាន់ ឬអាហារអូនៗញ៉ាំមិនអាចផ្តល់ជីវជាតិចិញ្ចឹមគ្រប់គ្រាន់ អូនៗនឹងក្លាយជាជនរងគ្រោះ។ មានកត្តាមួយចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើឲ្យពិបាកលេបចំណី នាំឲ្យសារជាតិចិញ្ចឹមផ្គត់ផ្គង់រាងកាយមិនគ្រប់គ្រាន់ ឬបញ្ហាសុខភាពផ្លូវចិត្ត។ អូនៗមានជំងឺបាក់ទឹកចិត្ត តែងវិវត្តទៅរកទម្លាប់ញ៉ាំអាហារមិនត្រឹមត្រូវ នាំឲ្យមានបញ្ហាអាហាររូបត្ថម្ភមិនល្អ។ ចំពោះប្រទេសកំពុងអភិវឌ្ឍដូចស្រុកខ្មែរជាដើម អាហារូបត្ថម្ភមិនល្អកើតឡើងដោយសារកង្វះអាហារ ឬតម្លៃអាហារថ្លៃខ្ពស់ពេក។
២ – សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ
រោគសញ្ញាទូទៅពាក់ព័ន្ធអាហាររូបត្ថម្ភមិនល្អ៖
– បាត់បង់សាច់ដុំ
– អស់កម្លាំង
– មួម៉ៅច្រើន
– បាក់ទឹកចិត្ត
– បាត់បង់ជាតិខ្លាញ់
– របួសមិនងាយសះស្បើយ
– ជំងឺ និងការបង្ករោគមិនងាយជា
– បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម)
– មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត
– ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ
– អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី)
– ប្រឈមគ្រោះថ្នាក់ ពេលវះកាត់
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រោះបាត់បង់កោសិកាឈាមស។
រោគសញ្ញាអាហាររូបត្ថម្ភមិនល្អកម្រិតធ្ងន់ធ្ងរលើអូនៗ មាន៖

– សក់ស្ងួត និងជ្រុះសក់
– ថ្ពាល់ខូង និងភ្នែកស្រុតរូង
– ស្បែកស្តើង ស្ងួត មិនយឺតរលាស់
– ខ្សោយបេះដូង ថ្លើម និងផ្លូវដង្ហើម។
ក្មេងអត់ឃ្លានញ៉ាំអីសោះ អាចស្លាប់នៅចន្លោះពី ៨-១២ សប្តាហ៍។ អាហាររូបត្ថម្ភមិនល្អលើអូនៗ អាចធ្វើឲ្យការអភិវឌ្ឍផ្នែកអាកប្បកិរិយា និងសតិបញ្ញាអូនៗយឺតយ៉ាវជាងធម្មតា ហើយបើទោះជាអាចព្យាបាលបាន ប៉ុន្តែបញ្ហានៅតែបន្សល់ទុកឥទ្ធិពលយូរអង្វែងលើអូនៗ ជាពិសេសបញ្ហាផ្លូវចិត្ត និងខូចប្រព័ន្ធរំលាយអាហារ ហើយករណីខ្លះ អាចនឹងបន្តរហូតពេញមួយជីវិត។
៣ – វិធីព្យាបាលបញ្ហាអាហារូបត្ថម្ភមិនល្អ
ព្យាបាលអាហារូបត្ថម្ភមិនល្អអាស្រ័យលើស្ថានភាព។ បើស្ថានភាពអូនៗធ្ងន់ធ្ងរ ការព្យាបាលកាន់តែប្រើពេលយូរ។ ករណីអូនៗមានកើតជំងឺផ្សេងទៀត ត្រូវព្យាបាលជាមួយគ្នាតែម្តង។
ការថែទាំ និងព្យាបាល សំខាន់បំផុតយកចិត្តទុកដាក់លើតម្រូវការ និងចំណង់ចំណូលចិត្តអូនៗ។ ផែនការព្យាបាលជាទូទៅរួមមាន រៀបចំរបបអាហារពិសេស ប្រើថ្នាំបំប៉នជីវជាតិមួយចំនួន។ ត្រូវធានាថាអូនៗមានសុខភាពល្អ និងទទួលបានអាហារសម្បូរជីវជាតិ។ ប៉ុន្តែដើម្បីបញ្ចៀសបញ្ហាកើតឡើង ប៉ាម៉ាក់ត្រូវត្រៀមបង្ការជាមុន ផ្តល់អាហារជីវជាតិគ្រប់គ្រាន់សម្រាប់អូនៗចាប់ពីដំបូង ប្រសើរជាងព្យាបាលក្រោយមានបញ្ហា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ