Connect with us

នយោបាយ

អត្ថាធិប្បាយ៖ រឿងដែល បៃឌិន ត្រូវធ្វើមុនគេ​ គឺរក្សាតំណែងអាមេរិកក្នុងក្រសែភ្នែកពិភពលោក

បានផុស

នៅ

ខណៈដែល​លោក Joe Biden កំពុងត្រៀមខ្លួនជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក រៀបចំចូលកាន់តំណែងនៅខែមករានេះ ពិភពលោកដឹងថា ការងារចាំបាច់ដំបូងរបស់គាត់ គឺផ្តោតលើគោលនយោបាយការបរទេស សន្តិសុខជាតិ និងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការពិភពលោក។

ខ្ញុំ សាយ ពេជ្រ ពន្យល់ជូនលំអិត​អំពីស្ថានភាព​ប្រឈមនៃនយោបាយការបរទេស​របស់សហរដ្ឋអាមេរិក។

ទំនាក់ទំនងអាមេរិកជាមួយអឺរ៉ុបនិងមជ្ឈិមបូព៌ា

តាមរយៈលោក Antony Blinken ដែលជាបេក្ខជនតែងតាំងតំណែងរដ្ឋលេខាធិការរបស់លោកបៃឌិន បានទទួលការអប់រំមួយផ្នែកធំនៅប្រទេសបារាំង ហើយអ្នកនយោបាយ​រូបនេះ​ត្រូវគេដឹងថា មានចំណាប់អារម្មណ៍យូរអង្វែងចំពោះបញ្ហានៅមជ្ឈឹមបូព៌ា។ ដូច្នេះ​ជំហរអតីតកាលដែល​លោក Trump បានធ្វើឱ្យសហរដ្ឋអាមេរិកឈឺចាប់នៅអឺរ៉ុប ច្រើនជាង ទាំងនៅប្រទេសកូរ៉េខាងត្បូងឬជប៉ុនទៀតនោះ ភារៈលោកបៃឌិនក្នុងការជួសជុលទំនាក់ទំនងជាមួយអឺរ៉ុប និងដោះស្រាយបញ្ហានៅមជ្ឈឹមបូព៌ាកាន់តែមានភាពបន្ទាន់ព្រោះនេះវិធីផ្តល់ផលចំណេញខាងនយោបាយខ្លាំងដល់អាមេរិក​។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន

ចិននិងអាមេរិក បានមាន​ស្ថានភាពកាន់តែអាក្រក់នឹង​គ្នាចេញមុខ នៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ខណៈដែលជំហរ​លោក Biden ម្តងជាពីរដងបានរិះគន់ពីឆន្ទៈរបស់លោក Trump ក្នុងការស្វែងរកកិច្ចត្រូវរ៉ូវជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ នេះបង្ហាញថា លោក បៃឌិន នឹងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ហើយ​ការ​ផ្តោតអារម្មណ៍ដំបូង គឺអាមេរិក​នឹងរកវិធីតាមរយៈភាពដ៏ឆ្លាតវ័យរបស់គេ​បញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយលោក Trump ។ ជាការពិតណាស់ថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ក៏នឹងជួយដោះស្រាយបញ្ហារបស់អាមេរិកជាមួយកូរ៉េខាងជើងដោយប្រយោលដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណោះស្រាយនៅឧបទ្វីបកូរ៉េ

ការប្តេជ្ញាចិត្តរបស់លោក Joe Biden ចំពោះសម្ព័ន្ធភាពដ៏រឹងមាំជាមួយសេអ៊ូល កំពុងពង្រឹងទំនុកចិត្តខ្លះៗ ខណៈកូរ៉េខាងត្បូង មានភាពច្របូកច្របល់ព្រោះលោក Trump ។ អ្វីដែលអ្នកវិភាគ​គិតថា លោកប្រធានាធិបតីថ្មី នឹង​ធ្វើដើម្បីលុបបំបាត់ការខូចខាតទំនាក់ទំនង​ព្រោះរដ្ឋបាលលោកTrump គឺលោក Biden នឹងធ្វើការដើម្បីពង្រឹងសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។

បញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺប្រទេសចិនមិនមែន ក្រុងព្យុងយ៉ាងទេ។ ក្នុងនាមជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធសហរដ្ឋអាមេរិក ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែយ៉ាប់យ៉ឺននោះ កូរ៉េខាងត្បូងអាចនឹងជួបប្រទះនូវស្ថានភាពលំបាកខ្លាំងឡើង ៗ ។ ដូច្នេះហើយបានជាម្សិលមិញខ្ញុំបាន និយាយពន្យល់អំពី ការទន្ទឹងរបស់កូរ៉េខាងត្បូងអំពីដមណោះស្រាយរបស់ បៃឌិនក្រោយឡើងកាន់តំណែង។ សូមចុចអាន  សេអ៊ូល​ រង្គោះ​ផ្ទៃ​ក្នុង ក្រោម​ភាព​មិន​នឹងន នៃ​នយោបាយ​អាមេរិក

ពិភពលោក​នៅឆ្នាំ២០២១

និយាយពិតទៅ នយោបាយការបរទេស ជាមួយនឹងលោក Trump គឺរញ៉េរញ៉ៃណាស់ទៅហើយ ចំណែក​អណត្តិកាល ប្រធានាធិបតីពី ប៊ីល គ្លីនតុន រហូត​ទៅដល់លោក បារ៉ាក់ អូបាម៉ាបានព្យាយាមវិធីពុហភាគី ដឹកនាំដោយអាមេរិក​ទៅដោះស្រាយ ប៉ុន្តែ Biden លើកនេះ​ទំនងជាមាន​វិធី ទទួលបានជោគជ័យច្រើនជាងអ្នកមុនៗ ។

ដើម្បីជាអំណះអំណាង​លើចរិត​នយោបាយនិងចំណុចខ្លាំងការបរទេសរបស់​ចូ​បៃឌិន យើងគួរដឹងពីអតីតកាលមួយនៃប្រធានាធិបតីវ័យចាស់ជាងគេ​របស់អាមេរិករូបនេះ។

នៅចុងទសវត្សឆ្នាំ ១៩៥០ និងដើមទសវត្ស ១៩៦០ លោក Biden បានចូលរៀន ហើយបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ១៩៦៥ ។ រយៈពេលនោះឥទ្ធិពលរបស់អាមេរិកក្នុងសង្គ្រាមត្រជាក់ គឺឡើងដល់កំពូល។ ដបញ្ហាប្រឈមរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកបានបណ្តាលឱ្យបញ្ចកោណរក្សាសម្ព័ន្ធភាពយោធាយ៉ាងតឹងរឹងជាមួយប្រទេសនានា មិនថា​នៅអាស៊ីនិងអឺរ៉ុប ដែលនៅតែមានជាធរមានមកដល់សព្វថ្ងៃនេះ។ នៅពេលនេះហើយដែលប្រធានាធិបតីអាមេរិកម្នាក់ៗ ត្រូវបានគេហៅថា « មេដឹកនាំពិភពលោកសេរី»ឬ «បិតា​ប្រជាធិបតេយ្យ» ។

ទាំងក្រុមឆ្វេងនិងស្តាំក្នុងសង្គមអាមេរិកស្ទើរតែទាំងអស់នៅពេលនោះ បានយល់ព្រមជ្រោងតម្រូវការធ្វើគ្រប់យ៉ាង​ឱ្យនយោបាយការបរទេសលើអន្តរជាតិនិយមត្រូវបាន​ត្រួតត្រាដោយសហរដ្ឋអាមេរិក។

ក្នុងនាមជាផលិតផលចំពេលចំ​វេលានៃចំណុចកំពូលប្រវត្តិនយោបាយពិភពលោក ប្រធានាធិបតីJoe Biden បានធំឡើងមកជាមួយបរិយាកាសនិង​ជំនឿមុតមាំអំពីការប៉ិនប្រសប់របស់អាមេរិកលើដំណោះស្រាយការបរទេស និងអំណាចធំបង្អស់លើលោក។

ក្នុងកំឡុងពេលនោះ ពិភពពហុមុខងារកាន់តែច្រើន បានចាប់ផ្តើមលេចចេញមក ដោយសារ​នៅចន្លោះពីឆ្នាំ ១៩៥៧ និង ១៩៦៥ អាណានិគមអង់គ្លេស និងបារាំង នៅអាស៊ីនិងអាហ្រ្វិកបានស្ម្រ័គមកចូលរួមក្នុងអង្គការសហប្រជាជាតិ ធ្វើឱ្យUN កើនសមាជិក​ឡើងពី ៨២ ដល់ ១១៧ ប្រទេស។ ការរូបរួមនៅពេលនោះបញ្ចូលទាំងអាមេរិកនិងសហភាពសូវៀត ដែលធ្លាប់រួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតបង្កើតចលនាមិនចូលបក្សសម្ព័ន្ធក្នុងឆ្នាំ ១៩៦១ដែរ។ ទោះយ៉ាងណា សង្គ្រាមវៀតណាមនៅចុងទសវត្ស ១៩៦០បានបង្កើតការ​សង្ស័យថែមឡើង​ នូវអំណាចពិតរបស់អាមេរិក។

ក្រោយបញ្ចប់ការសិក្សានៅសាលាច្បាប់ក្នុងឆ្នាំ ១៩៦៨ លោកJoe Bidenបានរៀបការហើយផ្តោតលើការចាប់ផ្តើមគ្រួសារនិងអាជីព។ នៅពេលមាន​បាតុកម្មប្រឆាំងនឹងសង្គ្រាមនៅវៀតណាមពេញអាមេរិក​នា​ ឆ្នាំ ១៩៦៨ យុវជនសម័យនោះ​មើលឃើញថា ជាបញ្ហាក្នុងស្រុកជាជាងបញ្ហាគោលនយោបាយការបរទេស។ នៅក្នុងយុទ្ធនាការលើកដំបូងរបស់លោក សម្រាប់ព្រឹទ្ធសភាក្នុងឆ្នាំ ១៩៧២ លោកបៃឌិនបានគាំទ្រការដកខ្លួននៃអាមេរិក ចេញពីសង្គ្រាមវៀតណាមហើយ​ក្រោយមក ចំណាប់អារម្មណ៍របស់លោកចំពោះគោលនយោបាយការបរទេស បានរីកដុះដាលល្បីឡើងៗ នាចុងទសវត្សឆ្នាំ ១៩៧០ ។

សាយ ពេជ្រ

ប្រភព៖ The Telegraph , KBS GlobSCMP, BBC, VN express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ព្រមានហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងគាំទ្ររួចស្រេច

ព័ត៌មានជាតិ១ ម៉ោង មុន

មិនខុសពីឳពុកឡើយ សម្ដេចធិបតីអះអាងថា ដាច់ខាតត្រូវតែជីកព្រែកហ្វូណនតេជោ ដើម្បីខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ រដ្ឋបានបើកទូលាយនូវសិទ្ធិសេរីភាពរបស់សហជីព តែត្រូវស្របតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖មហាសេដ្ឋី ពុង ឃាវសែ ចង់ឱ្យកូនខ្មែរធ្វើព្រលានយន្តហោះថ្មីដំណាក់កាលទី២ខ្លួនឯង លែងពឹងបរទេសទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម