Connect with us

នយោបាយ

រដ្ឋាភិបាលកម្ពុជាដ៏ទន់ភ្លន់ឆ្លងកាត់បាននូវ​សង្គ្រាម​១៥ថ្ងៃប្រឆាំងមេរោគកូវីដក្នុងសហគមន៍ខ្លួន

បានផុស

នៅ

មេរោគឆ្លង បានគ្រប់គ្រងអំណាចពិភពលោកទាំងមូល បង្ខំឱ្យប្រទេសជាច្រើន​ត្រូវ​ បិទទ្វារ ចាក់សោ​ដាក់បម្រាមគោចរ ហើយ​ការអនុវត្តិ​សិទ្ធិមនុស្សស្ថិតនៅក្រោមការគំរាមកំហែងដោយអន្លើ។

ជាការពិត រដ្ឋាភិបាលនៅទូទាំងពិភពលោកបានអនុវត្តច្បាប់បន្ទាន់នានា ដើម្បីកម្រិតចលនាសកម្មភាព​របស់ប្រជាជនគេ​ ក៏ដើម្បីព្យាយាមទប់ការរីករាលដាលនៃជំងឺឆ្លងនេះ អ្នកខ្លះសូម្បីទារុណកម្មក៏មាន ការ​វាយដំ ការប្រដេញប្រចាប់ ការបង្ខាំង បង្អត់ និងអំពីមិនគួរអត់ឱនដទៃទៀត ដូចជា​នៅឥណ្ឌា​ មាន​ការបាញ់កំចាយក្រុមកម្មករចំណាកស្រុក ដោយប្រភេទថ្នាំប្រើសូដ្យូមអ៊ីដ្រូក្លូលីតដែលជាសារធាតុដែលអាចបណ្តាលឱ្យមានផលប៉ះពាល់យូរអង្វែង ក៏កើតមាន​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាមានរដ្ឋាភិបាលដ៏ទន់ភ្លន់ និងដោះស្រាយវិបត្តិដោយសមត្ថភាព​ក្លៀវក្លា

ខណៈក្រុងបាងកកបានអនុម័តសេចក្តីសម្រេចបិទទ្វារការពារមេរោគឆ្លង ពីថ្ងៃទី ២២ ខែមីនា ប្រទេសថៃបានបិទទ្វារទាំងស្រុង មិនទទួលទេសចររហូតមកដល់ដើមខែធ្នូនេះ ហើយប្រទេសវៀតណាមនៅថ្ងៃទី ១ ខែមេសាឆ្នាំ២០២០ ក៏បានចេញការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយសង្គមយ៉ាងតឹងរឹង រួមទាំង​សកម្មភាព​ដាក់ទោសទណ្ឌនៅទូទាំងប្រទេស រាប់បញ្ចូលទាំងភាពឯកោ និងការរឹតត្បិតប្រជាជនមិនឱ្យពីការចាកចេញពីផ្ទះផង បែរជា ជំនឿលើសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារនិងលុបបំបាត់ការរាតត្បាត បានធ្វើឱ្យពលរដ្ឋនានា នៅទូទាំងប្រទេស អាចធ្ងន់ចិត្ត រក្សា​ភាពនឹងនរមកផ្តោតអារម្មណ៍បានខាងសេដ្ឋកិច្ច និងសកម្មភាពសង្គមដូចប្រក្រតី។

នៅថ្ងៃទី២៨ ខែវិច្ឆិកា កម្ពុជាបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ ក្នុងសហគមន៍​ជាលើកដំបូង​ដែលធ្វើឱ្យគ្រប់មជ្ឋដ្ឋាន​ត្រូវ​រងការវាយប្រហារផ្លូវអារម្មណ៍ធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលមានសម្តេចហ៊ុនសែនជាប្រមុខ​ បានអំពាវនាវឱ្យមាន​ការ​ស្ងប់ស្ងាត់ និង បង្កើនការ​ជឿជាក់លើចំណាត់ការ​របស់ជំនាញ ក៏ដូចជា ស្មារតី​ទទួលខុសត្រូវខ្ពស់របស់ពលរដ្ឋ។

ជាមេដឹកនាំ វាងវៃ ​បត់បែន រហ័ស​រហួន ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែន បានប្រកាសថា នេះជាសង្គ្រាម ដែលមាន​រយៈពេល២សប្តាហ៍ទាមទារអោយមានកិច្ច​ព្យាយាមផ្តោតអារម្មណ៍​ជាងមុន ពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជា​ត្រៀមលក្ខណៈជាស្រេចផ្លាស់ប្តូរតាមសភាពការណ៍  ហើយ​កម្ពុជា​បាន​រៀបចំភ្លាមៗឡើង​នូវ​សេនាធិការ​ដឹកនាំដោយ​​ក្រសួងសុខាភិបាល និង​សម្រេចចិត្ត​ភ្លាមៗ​ដោយរាជរដ្ឋាភិបាលក្នុងការ​ជំរុញថវិកា ក៏ដូចជា ចលនាគាំទ្របន្ទាន់ទូទាំងប្រទេសគួរជាទីកក់ក្តៅ។

វប្បធម៌មិនប​ន្ទោសបង្អាប់ ការអធ្យាស្រ័យនិងយកចិត្តទុកដាក់ ប្រតិបត្តិការភ្លឺស្វាងក្លៀវក្លាមិនរត់ចោលរាស្ត្រ ជាបច្ច័យបង្កើតចលនាឯកភាពជាតិក្រោមការដឹកនាំផ្ទាល់ដោយស្ថាបនិកសន្តិភាព

ត្បិតតែ​យើងបានតស៊ូជាមួយគ្នា​ក្នុងរយៈពេលជិតមួយឆ្នាំ ក្រោមលំឱនសេដ្ឋកិច្ច​សាកលព្រោះជំងឺរាតត្បាត ទឹកជំនន់ និងចុងក្រោយនេះ គឺការឆ្លងកូវីដដល់សហគមន៍ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិក កម្លាំងនៅខ្សែត្រៀមដទៃទៀតរងការបាក់ខ្សោយ ​នឿយហត់ ក៏យោធានិងប៉ូលីស ក្រុមអ្នកសារព័ត៌មាន​ដែលប្រឆាំងព៍ត៌មាន​ក្លែងបន្លំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែដោះស្រាយ​ដោយទន់ភ្លន់ជាមួយ ប្រជាជនខ្លួន គ្មានអំពើចោទប្រកាន់ គ្មាន​ការជាន់ពន្លេច​ ឬ សំណេរ ទង្វើ សម្តីណាមួយបញ្ចេញ​ដោយ​ រើសអើង បែងចែក។

សប្តាហ៍ទីពីរនៃខៃធ្នូ ខណៈពេលដែលការឆ្លងរាលដាលជាចង្កោមកាន់តែព្រមាន​ចេញពីប្រភពហាង​ទំនិញ​ធំៗមួយចំនួន អ្នកជំនាញផ្នែកវេជ្ជសាស្ត្រកម្ពុជា​បានអះអាងជាច្រើនដងថា រដ្ឋាភិបាលនៅតែ​អាចគ្រប់គ្រងបាន ដរាបណាគ្រប់គ្នាមានស្វ័យគំនិតទទួលខុសត្រូវ បង្ហាញ​ខ្លួន ធ្វើតេស្តនិងចត្តាឡីសក័។

មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានស្ថិតិអ្នកកើតជំងឺកូវីដ១៩ សរុប ៣៥៩នាក់ ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ សម្រាកព្យាបាលចំនួន ៥០នាក់។

នៅក្នុងរូបភាពថ្មីមួយទៀត ថវិកាសប្បុរសជនជាង៤៥លានដុល្លារអាមេរិកត្រូវបានប្រជាជាតិខ្មែរ​មូលគំនិត​គ្នាចូលរួម​ជាមួយទំនុកចិត្ត​លើរដ្ឋាភិបាល ក្នុងការ​ចូលរួម​ទិញវ៉ាក់សាំងការពារសម្រាប់ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថាន ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ។ល។

វង្ស បុត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម