Connect with us

អត្ថាធិប្បាយ

គួរ​បញ្ចប់​វប្បធម៌​ប្រើ​ពាក្យ​បែប​សម្អប់ ​Hate speech បណ្តុះ​សាប​ព្រួស​ចេញ​ពី​ក្រុម​រត់​ចោល​ស្រុក​

បានផុស

នៅ

សូចនាករ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជា​មធ្យម ៧.៧ភាគរយក្នុង​មួយ​ឆ្នាំ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩៨ ទល់​ឆ្នាំ​២០១៩ បាន​​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ឋានៈ​ក្រុម​មួយ មាន​សេដ្ឋកិច្ច​ហក់​កើន​លឿន​​ជាង​គេ​លើ​ពិភពលោក(World Bank )ប៉ុន្តែ មើល​លើ​ទស្សនាទាន​ចំណេះដឹង និង​ការ​ដុសខាត់​គំនិត​អគតិ ​បង្កើន​ផ្នត់​គំនិត​វិជ្ជមាន ការ​ថ្លឹង​ថ្លែង​លើ​ព្រឹត្តិការណ៍​សំខាន់​ៗ​សម្រាប់​កម្ពុជា​ផ្អែក​លើ​ចំណេះ​ដឹង​​ នៅ​​តែ​មាន​​​ភាព​យឺត​យ៉ាវ​ក្នុង​មជ្ឈដ្ឋាន​ទូទៅ​ ទាំង​ទិដ្ឋភាព​ពលរដ្ឋ​សាមញ្ញ ​រហូត​ដល់​កម្រិត​​អ្នក​នយោបាយ ឬ​សកម្មជន​របស់​ពួក​គេ​។​

ការ​បង្កើត​យុទ្ធសាស្ត្រ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល ដោយ​មិន​ផ្អែក​លើ​ទិន្នន័យ​ច្បាប់​ មិន​ទទួល​ខុស​ត្រូវ ​នៅ​តែ​បន្ត​រីកចម្រើន​គួរ​ឱ្យ​ស្អប់​ខ្ពើម ​ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​លើ Internet ​របស់​កម្ពុជា​បាន​​ផ្ដល់​សេរីភាព​ហួស​ព្រំដែន ​ជា​ឱកាស​នៃ​ជន​ទុច្ចរិត​ទាំង​នោះ​​។​

ដំបង​ការ​ពិត​សំពង​ព្រឹទ្ធាចារ្យ​មាត់​រហែក ​និង​មនុស្ស​ខ្លៅ​ដែល​តែង​ងប់​ជឿ

​តាំង​ពី​យប់​ម្សិល​ដែល​ តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ថា ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​មិន​ស្ថិត​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់ ​ឧត្តមសេនីយ៍ ហុក ឡង់ឌី ដូច​ការ​បំភាន់​របស់​ជន​អគតិ​ សម ​រង្ស៉ី ​វា​រឹត​តែ​ច្បាស់​ឡើង​ថា ​ខ្មែរ​គួរ​អនិច្ចា​​ដែល​មក​ទល់​ពេល​នេះ ​ជន​ទុច្ចរិត​ បន្ត​ព្រួស​ពិស​ឥត​ទំនួល​ខុស​ត្រូវ ​គ្មាន​ភស្តុតាង ​ចំណែក ​អ្នក​ជឿ​ខ្លះ ​នៅ​តែ​ងប់​ជឿ ​ព្រោះ​ចង់​ជឿ និង​មិន​ខ្ចី​ថ្លឹង​ថ្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ដំបង​នៃ​«ការ​ពិត​»​មួយ ​ដែល​ល្មម​សំពង​សម្លាប់ ​និង​បញ្ចប់​ជំងឺ​ល្ងឹតល្ងង់ ​អគតិ​ នៅ​ក្នុង​សង្គម​មួយ​នេះ​ហើយ។ សំណុំ​រឿង​ធ្លាក់​ឧទ្ធម្ភាគចក្រ ​ដែល​នាំ​ទៅ​ដល់​មរណភាព​ឧត្តម​សេនីយ៍​​ផ្កាយ​មាស​៤​ លោក​ ហុក ឡង់ឌី ក៏​ដូច​ជា​ជន​រង​គ្រោះ​ផ្សេង​ទៀត ​គឺ​ការ​ឈឺ​ចាប់​ស្រាប់​ហើយ​សម្រាប់​​សាច់​ញាតិ ​និង​មនុស្ស​ក្រោមបង្គាប់​របស់​លោក ​ស្រាប់​តែ​ត្រូវ​បាន​បន្ត ​ចាក់​រុក​ឱ្យ​ឈឺ​ឡើង​ៗ​មិន​ឈប់​ឈរ​ ដោយ​បុគ្គល​និង​ក្រុម​ដែល​គ្មាន​មនសិការ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​គ្រាន់​តែ​ដើម្បី​មហិច្ឆតា​ច្រណែន​ ឧត្បាត​របស់​ខ្លួន​។​​

អ្នក​សុទិដ្ឋិនិយម ​រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល បញ្ញាវន្ត​​បាន​ ប្រកាន់​ទស្សនៈ​ថា​ ប្រទេស​មួយ​នេះ​មិន​គួរ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​វិបត្តិ​នៃ​ជន​ជ្រុល​គតិ ​ចោម​ព័ទ្ធ​ដោយ​ទស្សនៈ​ខ្មៅ​ងងឹត​ និង​សេណារីយោ​បំភាន់ ​បំភ្លៃ​បាន​តាម​សេរី​ទៀត​នោះ​ទេ​។ ​សម រង្សី និង​បក្សពួក ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​ អ្នក​ញុះ​ញង់ ​និង​អ្នក​ងប់ងុល​​ជាមួយ​ការ​បង្ក​ការ​ឈឺ​ចាប់​មក​លើ​ជន​ជាតិ​ឯង​ការ​ប្រមាថ​កាត​ទាន​មន្ត្រី​រដ្ឋ ជា​ការ​ប្រឆាំង​នឹង​សេចក្ដី​ថ្លៃ​ថ្នូរ​នៃ​សង្គម​ជាតិ​មួយ​ ដែល​កំពុង​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់ ​ហើយ​​ពួក​នោះ ​គួរ​ត្រូវ​បាន​រារាំង​ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ច្បាប់​កម្ពុជា​។​ ​

វប្បធម៌​ប្រើ«ពាក្យ​ស្អប់​ខ្ពើម ​Hate speech » របស់​ក្រុម​រត់​ចោល​ស្រុក​

«ពាក្យ​ស្អប់​ខ្ពើម ​Hate speech » ដែល​ជា​ភាព​ធូរ​រលុង​នៅ​កម្ពុជា ​ក្នុង​ការ​​អនុញ្ញាត​នូវ​ឱកាស​បង្កើត​សុន្ទរកថា ​ប្រមាថ​មើល​ងាយ​ដល់​ក្រុម ឬ​បុគ្គល​ណា​មួយ​ ដោយ​ចេតនា ដើម្បី​​ស្វែង​រក​ប្រជាភិថុតិ​ ជាវ​ប្រយោជន៍​ខ្លួន​ឯង​ ក៏​ជា​ទម្លាប់​គាំទ្រ​ឱ្យ​តម្លៃ​ hate speech ​ចែក​ចាយ​សេរី​ និង​ញុះញង់​ បង្ក​ចិត្តសាស្ត្រ​អវិជ្ជមាន​គួរ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់ រឹត​បន្តឹង​និង​ បញ្ចប់​ឱ្យ​ខាង​តែ​បាន​។​

នៅ​ក្នុង​សង្គម​មួយ​ដែល​គ្រប់​គ្នា​​ត្រូវ​ការ​សន្តិ​សុខ​ផ្លូវ​ចិត្ត ​មិន​ត្រូវ​ការ​សកម្មភាព​អគតិ​ដដែល​ជា​ដដែល​ គំរាម​កំហែង​ដល់​សន្តិភាព​សង្គម​និង​ឱនភាព​នៃ​ឥរិយាបថ​ថ្លៃ​ថ្នូរ​នៃ​វោ​ហាសព្ទ​លើ​ឆាក​នយោបាយ​កម្ពុជា​ទៀត​នោះ ​ការ​គ្រប់​គ្រង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ​និង​ការ​ហៅ​ឱ្យ​ទទួល​ខុស​ត្រូវ​រាល់​ការ​និយាយ​ជា​សាធារណៈ​ក្នុង​ទម្រង់​ hate speech គួរ​ត្រូវ​បាន​រឹត​បន្តឹង​។ ​​

តើ​កូន​ខ្មែរ​ជំនាន់​ថ្មី​ ដែល​ស​ដូច​ក្រដាស ​រៀន​បាន​អ្វី​អំពី​ការ​ជេរ​បញ្ចោរ ​ការ​និយាយ​គ្មាន​ការ​ពិត ​ការ​ចោទ​​ប្រកាន់​ព្រោះ​ស្អប់​ខ្ពើម​ឬ​មាន​ទស្សនៈ​ខុស​ពី​ខ្លួន ​ដែល​ពួក​ជ្រុល​និយម​កំពុង​សាប​ព្រួស​ដោយ​គ្មា​ន​ញញើត?​

អ្នកវិភាគ​ដែល​គ្មាន​​ឯករាជ្យ​ភាព​ជំនាញ ​និង​មាន​ផ្នត់​គំនិត​តួច​ចង្អៀត​ សម្លឹង​ដើម​ឈើ​មួយ​វាយ​តម្លៃ​ទាំង​វិសាល​ភាព​ព្រៃ ​តើ​នៅ​បណ្ដោយ​ឱ្យ​ស្រែក​បំភាន់​បន្ត​ក្នុង​ប្រយោជន៍​អ្វី​ខ្លះ​ជូន​ជាតិ​?​

អង្គការ​សារព័ត៌មាន​ដែល​មាន​និន្នាការ និង​លើក​ទឹកចិត្ត​ឱ្យ​វប្បធម៌​ប្រើ«​ពាក្យស្អប់ខ្ពើម Hate speech » នៅ​តែ​ដំណើរការ​ទាញ​យក​ប្រជាប្រិយភាព​ទុច្ចរិត​ មាន​អ្វី​ខុសគ្នា​នឹង​ការ​​កសាង​Views​លើ​បណ្តាញ​សង្គម​ដោយ​ការ​ហែកហួរ​?

សម រង្ស៊ី ​រហ័ស​នាម​អ្នក​និយាយ​ពាំ​ត្រណោត​

​យោង​តាមAFP ក្នុង​​សវនាការ​​ ថ្ងៃ​ទី​១កញ្ញា លោក សម ​រង្ស៊ី​ អតីត​អ្នក​នយោបាយ​កម្ពុជា​ដែល​រត់​ចោល​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​បាន​លើក​វាយ​ប្រហារ​ថា  កម្ពុជា គ្មាន​សេរីភាព​បញ្ចេញ​មតិ​ទេ​។​លោក​ថា​​ ដូច​ខ្លួន​ដែល ភៀស​ខ្លួន​ចោល​ស្រុក​នេះ​ជា​សក្ខី។  លោក​ថា បណ្ដាញ​សង្គម​ហ្វេសបុក​ជា​មធ្យោបាយ​តែមួយ​គត់ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ បាន​​បញ្ចេញ​មតិយោបល់​បាន​ដោយសេរី។ សាយ ពេច្រ សុំ​សួរ​លោក​តែ​ពីរ​សំណួរ​ប៉ុណ្ណោះ​ សំនួរ​ទី​មួយ ​ប្រសិន​កម្ពុជា​គ្មាន​សេរីភាព​បញ្ចេញ​មតិ​ តើ​សេរីភាព​លើ​បណ្ដាញ​សង្គម​ដែល​លោក​អាច​បញ្ចេញ​ការ​សាប​ព្រួស​នូវ​វប្បធម៌​ជេរ​ប្រមាថ​រាល់​ថ្ងៃ​នោះ ​ជា​អ្វី​វិញ? ​សំណួរ​ទី​ពីរ​ ទោះ​បី​ជា​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មិន​មាន​និយម​ន័យ​ជា​សកល​នៃ​ពាក្យ​សំដី​ស្អប់​ខ្ពើម​ព្រោះ​ពាក់​ព័ន្ធ​នឹង​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ប៉ុន្តែ​តើ​ការ​និយាយ​ដោយ​សេរី​ដែល​លោក​ចង់​ធ្វើ ​ឬ​ចង់​សំដៅ គឺ​ការ​ប្រើ​របៀប​ប្រាស្រ័យ ដែល​មើល​ងាយ ​ឬ​រើស​អើង​ ជេរ​ប្រទេស ​ដៀល​ត្មះ ​ទាំង​គ្មាន​ភស្តុតាង​ និង​រត់​មិន​ទទួល​ខុស​ត្រូវ​​ឬ​ក៏​អ្វី​?​

កម្ពុជា​​​​ចង់​ឃើញ​វប្បធម៌​និយាយ​ដោយសេរី​តាម​បែប​ ប្រើ​ពាក្យ​សម្អប់ Hate speech នេះ​ទៀត​ឬ​​ក៏​យ៉ាង​ណា ​អ្នក​អាន​គួរ​ពិចារណា​ដោយ​ខ្លួន​ឯង​។​

អត្ថបទ៖ សាយ ពេច្រ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម