សេដ្ឋកិច្ច
ឆ្នាំ២០២១ គម្រោងសំណង់តម្លៃ ៤ ៨៧៦ លានដុល្លារ ផ្តល់ការអនុញ្ញាតិឲ្យសាងសង់
ក្នុងរយៈពេល១០ ខែឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣,៥៩៨ គម្រោង មានផ្ទៃក្រឡាសំណង់ជិត ១២ លានម៉ែត្រការ៉េនិងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៤,៨៧៦ លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ២០២១ នេះ។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបា្រប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣ ៥៩៨ គម្រោង មានផ្ទៃក្រឡា សំណង់ជិត១២ លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤ ៨៧៦ ៨០៤ ៨៩៩ដុល្លារ។ ការវិនិយោគគម្រោងភាគច្រើនជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង សំណង់អគារផ្សេងៗទៀត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីនិងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មដល់សហគ្រាសក្រុមហ៊ុនសិក្សា គម្រោងប្លង់ និងសាងសង់បានចំនួន ២៨៥ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ១៤ និងក្រុមហ៊ុនសាងសង់មានចំនួន ២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន ៨៧ រូបក្នុងនោះស្ថាបត្យករចំនួន ២៧ រូប និងវិស្វករចំនួន ៦០ រូប។
លោក ឡៅ ទិព្វសីហា បានថ្លែងថា វិស័យសំណង់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញនូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជាធ្វើចត្តាឡីស័ក្កនោះទេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា