សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ២ ក្រុម ចំនួន ៤ នាក់ នៅខណ្ឌទួលគោក
ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ខណៈពួកគេបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយសមត្ថកិច្ចដកហូតថ្នាំញៀនជាច្រើនកញ្ចប់។

ជនសង្ស័យទាំង ២ នាក់ត្រូវបានឃាត់ខ្លួន កាលពីរាត្រីថៃ្ងទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ៣០ នាទី នៅចំណុច ផ្លូវរថភ្លើង ក្រុម ៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ន ធួក ហៅ ធួក ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (ជាម្ចាស់ថ្នាំ)។ ២ ឈ្មោះ ប៊ុន ដា ហៅ គង់ ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍លេខ ៣ ផ្លូវរថភ្លើង ក្រុម ៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្តុតាងដែលបានចាប់បានមាន ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀនចំនួន ២៦ (កញ្ចប់ធំចំនួន ០១ កញ្ចប់ និង កញ្ចប់តូចចំនួន ២៥ កញ្ចប់) ទុយោឆាំគ្រឿងចំនួន ០១ បំពង់កែវកែឆ្នៃសម្រាប់ជក់គ្រឿងញៀន ០៣ កូនកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ និងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
ជាមួយគ្នានេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នានខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ជាក់សែ្តង ក្រោយពីបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរាត្រីថៃ្ងទី២១ខែ វិច្ឆិកាឆាំ្ន២០២១ វេលាម៉ោង២១និង៣០នាទី យប់ម៉ិញនេះ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះទី១ ឈ្មោះ សំ រ៉ាវុធ ភេទប្រុស អាយុ ២១ ឆាំ្ន ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់ថ្នាំ)។ ទី២ មួន មុន្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើងក្រុម ៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្តុតាងដែលបានចាប់យកមាន ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀនចំនួន ០៨ កញ្ចប់ ក្នុងនោះ កញ្ចប់ធំចំនួន ០៧ កញ្ចប់ កញ្ចប់តូចចំនួន ០១ កញ្ចប់ និងទូរស័ព្ទចំនួន ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


