សន្តិសុខសង្គម
ជនសង្ស័យ៣នាក់ ដាក់កាំបិតក្នុងកាបូបទុកពិឃាដគូសត្រូវដែលកន្លងមកមានជម្លោះ ត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនដោយជនសង្ស័យទាំង៣នាក់នោះ បានដាក់កាំបិតក្នុងកាបូបទុកពិឃាដគូសត្រូវដែលកន្លងមកមានជម្លោះជាក្រុម។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នេះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ពេលដែលលោកដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះល្បាតដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ល្បាតដល់ចំណុចស្ពានថ្មថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែឃើញជនសង្ស័យឈ្មោះអាំង ពុយរាំង ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួក២នាក់ទៀត គឺឈ្មោះដៀត ដាណាត់ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សែង វុធឌី ភេទប្រុស អាយុ១៧ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1AP-5910 ធ្វើការឃាត់ម៉ូតូ និងក្រុមជនសង្ស័យទាំង៣នោះធ្វើការត្រួតពិនិត្យក្នុងកាបូបស្ពាយ រកឃើញកាំបិតចំនួន៣ដើម នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យឈ្មោះអាំង ពុយរាំង នាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតដាក់ក្នុងកាបូបស្ពាយតាមខ្លួនពិតប្រាកដមែន គឺក្នុងគោលបំណងតៀមប្រយុទ្ធជាមួយក្រុមម្ខាងទៀតកន្លងមកក្រុមម្ខាងទៀតធ្លាប់វាយធ្វើបាបពួកខ្លួនគ្រប់វិធី ជនសង្ស័យទាំង៣នាក់ ក្រោយពីសួរនាំរួចត្រូវបានធ្វើតេស្តរកសារធាតុ ឃើញថា វិជ្ជមានទាំងអស់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



