ចរាចរណ៍
កំពុងបើកម៉ូតូដកទូរស័ព្ទមកនិយាយ រេចង្កូតបុកខឿនផ្លូវដួលបោកក្បាលស្លាប់
បុរសម្នាក់ចេញពីកន្លែងផឹកស៊ីមួយកន្លែងរួចដឹកនារីម្នាក់ជាបុគ្គលិកហាងជូនទៅផ្ទះ ជិះម៉ូតូជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មឯនារីអ្នករួមដំណើររងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុទួលពង្រ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាអ្នកលក់ផលិតផល ស្នាក់នៅបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ និងមានស្រុកកំណើតស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកនារីអ្នករួមដំណើររងរបួសស្រាលមិនស្គាល់អត្តសញ្ញាណបន្ទាប់មកបានចេញពីកន្លែងកើតហេតុបាត់។
តាមការរៀបរាប់ពីបុរសម្នាក់ដែលអះអាងថាជាមេការនៅហាងផឹកស៊ីកុងតឺន័របានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FM-8194បានចូលទៅផឹកស៊ីនៅហាងទូកុងទីន័រមួយកន្លែង រួមនឹងមិត្តភ័ក្កិពីរបីនាក់ទៀត ខណៈនាំគ្នាផឹកស៊ីបានស្គាល់នារីម្នាក់ដែលជាបុគ្គលិកបម្រើការនៅហាងកើតហេតុខាងលើ។

ប្រភពដដែរបានបន្តទៀតថា ក្រោយពីផឹកស៊ីចប់ស្រាប់តែជនរងគ្រោះបានឌុបនារីជាបុគ្គលិកដើម្បីជូនទៅផ្ទះ លុះជិះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានដកទូរស័ព្ទនិយាយស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្របោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណាដោយអាធ័មតែម្ដង ចំណែកនារីអ្នករួមដំណើរបានរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ