នយោបាយ
ប្រមុខរដ្ឋាភិបាលកម្ពុជា៖ បើធ្វើជានាយករដ្ឋមន្រ្តីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានគូសបញ្ជាក់ថា បើធ្វើនាយករដ្ឋមន្រ្តីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ។ សម្តេចគូសបញ្ជាក់ដូច្នេះ ជាឆ្លើយតបទៅនឹងអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចធ្វើអ្វីៗ គឺដើម្បីពង្រឹងអំណាចរបស់ខ្លួន។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើនយោបាយ បើគ្មានវិធីធ្វើនយោបាយទេ កុំធ្វើអ្នកនយោបាយ សូម្បីតែអាចារ្យវត្ត ក៏មានវិធីរបសស់ខ្លួនដែរ។ ប្រតិកម្មតបទៅនឹងការចោទថា សម្តេចធ្វើអ្វីៗ ដើម្បីពង្រឹងអំណាច សម្តច ហ៊ុន សែន បានប្រសាសន៍ថា៖ « វាមិនដែលម៉ែអាណាកាន់អំណាចមិនពង្រឹងអំណាច។ និយាយឱ្យច្បាស់តែម្ដងទៅ ឱ្យតែចេញមក លោក ហ៊ុន សែន ធ្វើហ្នឹង គឺដើម្បីពង្រឹងអំណាច។ ចុះបើកាន់អំណាច ហើយគ្មានអំណាច តើកាន់ធ្វើអី»។

សម្រេចបានលើកឡើងជាឧទាហរណ៍ក្នុងករណីការបញ្ជាចុះទៅស្រាវជ្រាវករណីរំលោភដីធ្លីនៅបឹងទន្លេសាប ប្រសិនបើមានអ្នករឹងទទឹង នឹងត្រូវចាប់ដាក់ខ្នោះភ្លាម។ សម្តេចប្រាប់ថា នេះហើយ គឺជាអំណាច បើអត់អំណាចធ្វើជានាយករដ្ឋមន្ត្រីយ៉ាងម៉េច ហើយក៏មានអ្នកខ្លះថា ការពង្រឹងអំណាចមិនត្រឹមតែ ដើម្បីខ្លួនឯងទេ គឺដើម្បីកូនទៀត ។ សម្ដេចបញ្ជាក់ថា បើកូនមានសមត្ថភាព ឱ្យកូនទៅរៀនចេះដឹង បើមិនឱ្យធ្វើការ តើឱ្យធ្វើចោរឬ ? ពីព្រោះកូនរៀនបានសុទ្ធតែបណ្ឌិត អនុបណ្ឌិត បណ្ដុះបណ្ដាលបានមកហើយ មិនអាចទុកឱ្យធ្វើចោរទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា គ្រាន់តែចាក់វ៉ាក់សាំង និងអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលរដូវរងារ ក៏គេថា ដើម្បីពង្រឹងអំណាចដែរ។ សម្តេចថា បើចាក់វ៉ាក់សាំងទៅប្រជាជនគាត់ស្រឡាញ់ គាត់ចូលចិត្ត ពីព្រោះផ្តល់ផលប្រយោជន៍ឱ្យគាត់ ការពារជីវិតរបស់គាត់ ដូច្នេះគាត់គាំទ្រ គាត់បោះឆ្នោតឱ្យ នេះជារឿងធម្មតា៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌


