Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងនាំចេញត្រីប្រា​ទៅទីផ្សារ​ប្រទេសចិនដោយផ្ទាល់ឆាប់ៗនេះ

បានផុស

នៅ

កម្ពុជា-ចិន កំពុងសិក្សានាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនធៀន បានថ្លែងថា« ខ្ញុំមានដំណឹងល្អចំនួនពីរ ទី១ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សាវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចំងាយ ជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តកូសង់ស៊ីស ក្នុងកិច្ចប្រជុំតាមរយៈវីដេអូរវាងលោក លី ឃើឈាង នាយករដ្ឋមន្រ្តីចិន ជាមួយសម្តេចតេជោ ហ៊ុន សែន…ប្រសិនបើរលូន ត្រីប្រាកម្ពុជា នឹងនាំចេញទៅប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ»។

លោក ថេង សាវឿន ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បានប្រាប់កម្ពុជាថ្មីថា ប្រសិនបើមានការសិក្សាថា ពិតជាអាចនាំត្រីប្រាចេញទៅលក់នៅចិនបានមែននោះ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយព័ត៌មានអំពីការត្រៀមខ្លួន ធ្វើយ៉ាងម៉េចឲ្យកសិករចិញត្រីប្រាឲ្យបានច្រើន សម្រាប់ធ្វើការនាំចេញ និងត្រូវមានកម្មវិធីផ្តល់មូលនិធិ ឬប្រាក់កម្ចី ឬក៏បច្ចេកទេសវិធីសាស្រ្តក្នុងការចិញ្ចឹម ទើបកសិករអាចទទួលផលប្រយោជន៍ក្នុងនាំចេញត្រី ដើម្បីឲ្យពួកគាត់មានចំណូលសេដ្ឋកិច្ចខ្ពស់ ក្នុងការធ្វើកិច្ចការងារនេះ។

លោក ថេង សាវឿន បន្ថែមដូច្នេះថា« សព្វថ្ងៃនេះ ខ្ញុំឃើញទីផ្សារត្រីប្រា នៅកម្ពុជាល្អប្រសើរដែរ សម្រាប់ទីផ្សារក្នុងស្រុក ប៉ុន្តែអ្នកចិញ្ចឹមមិនមានច្រើនប៉ុន្មានទេ ហើយភាគច្រើនបំផុតក្នុងការនាំចូលត្រីប្រាមកលក់នៅកម្ពុជា គឺនាំចូលពីប្រទេសជិតខាង ពិសេសវៀតណាម អ៊ីចឹងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការងារនេះឲ្យបានខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានទុន ហើយចេះបច្ចេកទេសក្នុងការចិញ្ចឹម អាចប្រមូលទិញត្រីប្រានេះ ដើម្បីនាំចេញ និងជួយផ្គត់ផ្គង់ក្នុងស្រុក ទប់ស្កាត់លំហូរនាំចូលពីបរទេស»។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មផ្សេងៗ។ កម្ពុជា មានកសិផលជាច្រើន ដែលបាននាំចេញទៅប្រទេសចិន ដោយផ្ទាល់មានដូចជា ចេក ស្វាយ កៅស៊ូជាដើម។ ចំណែកផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញទៅចិនដោយផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម