ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះសង់រោងស្នាក់នៅបណ្ដោះអាសន្ន ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅសង្កាត់វាលស្បូវ ដែលកំពុងរងគ្រោះទឹកជំនន់ និងពុំមានទីជម្រកនោះ លោកអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសម្រេចទិញឈើ និងកៅស៊ូតង់ ដើម្បីធ្វើរោងឲ្យប្រជាជនស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាព។

យោងតាមប្រសាសន៍ លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា ចាប់តាំងពីជំនន់ទឹកភ្លៀងធ្លាក់មកយ៉ាងខ្លាំង បង្កឲ្យមានការជន់លិចលំនៅដ្ឋានបងប្អូនរស់នៅសង្កាត់វាលស្បូវចំនួន៥៥១គ្រួសារមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះមកដឹកនាំកម្លាំងជម្លៀសប្រជាជន មករស់នៅបណ្ដោះអាសន្ន លើទីទួលសុវត្ថិភាព ដោយបានទិញឈើមកសង់រោង ប្រក់កៅស៊ូតង់។ បន្ថែមពីនោះ ដើម្បីឲ្យប្រជាពលរដ្ឋ លោកមករស់នៅ ដោយមិនបារម្ភខ្លាចទទឹក និងរងកម្ដៅថ្ងៃ។

លោកស្រីចៅសង្កាត់ បន្តថា ក្រៅពីសង់រោងស្នាក់នៅ លោកអភិបាលខណ្ឌ ក៏បានយកម៉ាស៊ីនដាក់បូមទឹក រំដោះចេញពីទីតាំងដែលរងការលិចលង់ខ្លាំងនោះ។

តាមប្រភពពី លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការខណ្ឌច្បារអំពៅ បានឲ្យដឹងថា សង្កាត់ទាំង៨ នៅក្នុងខណ្ឌច្បារអំពៅ គឺមានតែសង្កាត់វាលស្បូវ និងសង្កាត់ក្បាលកោះ ដែលរងគ្រោះខ្លាំងជាងគេ រហូតជម្លៀសប្រជាពលរដ្ឋ ឲ្យមករស់នៅទីទួលមានសុវត្ថិភាព។

ក្នុងនោះ អាជ្ញាធរ បានចុះសាងសង់រោងប្រក់កៅស៊ូតង់ ដើម្បីឲ្យប្រជាពលរដ្ឋលោកមករស់នៅបណ្តោះអាសន្ន នៅទីទួលមានសុវត្ថិភាព ដោយមានកម្លាំងចម្រុះការពារសន្តិសុខជូនទៀតផង៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ