ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ស្នើប្ដូរពីយករថយន្តដឹកទំនិញដឹកកម្មករ មកប្រើរថយន្តដឹកអ្នកដំណើរវិញ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមការកែលម្អរថយន្តដឹកកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត និងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយសុខុមាលភាព។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារបានយកចិត្តទុកដាក់ទៅដល់សុវត្ថិភាពរបស់កម្មករនិយោជិតដោយបានគិតគូរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើកម្មករនិយោជិតនាពេលធ្វើដំណើរ និងធ្វើការជំរុញឱ្យកាន់តែប្រសើរឡើងនូវមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិត ដោយការប្រើប្រាស់រថយន្តជាប្រភេទដឹកអ្នកដំណើរ រៀបចំឱ្យមានកៅអីអង្គុយបានសមស្រប និងការសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីតាមដានត្រួតពិនិត្យលក្ខណៈទៅលើរថយន្តដឹកកម្មករនិយោជិតជាប្រចាំ។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងការងារ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម ដែលមានសមាសភាពជាក្រុមការងារអន្តរក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការកំណត់មូលហេតុដែលបណ្ដាលឱ្យគ្រោះថ្នាក់ និងធ្វើការអប់រំផ្សព្វផ្សាយ ទៅដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករឱ្យចំគោលដៅ ក្នុងន័យចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត និងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយសុខុមាលភាព។

លោករដ្ឋមន្ត្រីបានជំរុញអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ ហើយចំពោះអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឱ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់ និងអ្នកបើកបរយានយន្តដឹកកម្មករត្រូវមានប័ណ្ណបើកបរស្របតាមប្រភេទយាន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការលើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


