ព័ត៌មានជាតិ
កម្ពុជា-វៀតណាម នឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការបើកជើងហោះហើរឡើងវិញឱ្យបានឆាប់
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមនឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែនឬវិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ដែលនឹងរួមចំណែកជាក់ស្តែងដល់ការងើបឡើងវិញប្រកបដោយចីរភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ក្នុង «គន្លងប្រក្រតីភាពថ្មី» និងក្រោយជំងឺរាតត្បាត។

ការឯកភាពបានធ្វើឡើង នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ នាថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ២០២១។
ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រៅពីនេះ ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសចំណុចដ៏លេចធ្លោមួយ អាស្រ័យដោយទំហំពាណិជ្ជកម្មទ្វេភាគីអាចរក្សាបាននូវសន្ទុះកំណើន បើទោះជាស្ថិតក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។
ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការពារការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន តាមរយៈការ ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តសិក្សាស្រាវជ្រាវការកសាងផ្សារព្រំដែនថ្មី និងតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។
ភាគីទាំងបានឯកភាពពន្លឿនការបញ្ចប់ផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមដល់ឆ្នាំ២០៣០ ត្រឹមចុងឆ្នាំ២០២២៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


