ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្ដេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីនាំសន្តិភាពទៅកាន់តំបន់មជ្ឈិមបូព៌ា
កាលពីថ្ងៃទី២៧ ខែមេសា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានផ្ញើសារយ៉ាងកក់ក្ដៅមួយទៅកាន់ពិភពលោក ជាពិសេសទៅកាន់តំបន់មជ្ឈិមបូព៌ាដែលកំពុងមានភ្លើងសង្គ្រាម។ ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Saint Petersburg លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់រាល់លទ្ធភាពដែលមាន និងធ្វើ «គ្រប់បែបយ៉ាង» ដើម្បីឲ្យតំបន់ដែលពោរពេញដោយជម្លោះមួយនេះ អាចរកឃើញពន្លឺសន្តិភាពឡើងវិញក្នុងពេលដ៏ខ្លីបំផុត។

យោងតាមសារព័ត៌មាន Meduza លោក ពូទីន បានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់រុស្ស៊ី គឺធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៊ីរ៉ង់ ក៏ដូចជាប្រជាជនទាំងអស់នៅក្នុងតំបន់។ បន្ថែមពីលើការសន្យារឿងសន្តិភាព លោក ពូទីន ក៏បានពោលពាក្យសរសើរមិនដាច់ពីមាត់ ចំពោះភាពក្លាហាន និងភាពអង់អាចរបស់ប្រជាជនអ៊ីរ៉ង់ ដែលបានតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួនផងដែរ។ លោកបានបញ្ជាក់ទៀតថា រុស្ស៊ីនៅតែរក្សាជំហរយ៉ាងច្បាស់លាស់ ក្នុងការបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ឲ្យកាន់តែស្អិតរមួតខ្លាំងឡើង។
ការប្ដេជ្ញាចិត្តរបស់មេដឹកនាំរុស្ស៊ីនៅពេលនេះ បានធ្វើឲ្យបរិយាកាសនៃជំនួបកាន់តែមានភាពជិតស្និទ្ធ ដោយខាងភាគីអ៊ីរ៉ង់បានចាត់ទុកថា រុស្ស៊ីមិនត្រឹមតែជាមិត្តនោះទេ ប៉ុន្តែគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមិនអាចខ្វះបាន។
ជំនួបដ៏សំខាន់រវាងមហាអំណាចទាំងពីរនេះ បានបង្ហាញឲ្យឃើញនូវការរួមកម្លាំងគ្នារវាងរុស្ស៊ី និងអ៊ីរ៉ង់ ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ការដែលលោក ពូទីន ចេញមុខមកធានាថានឹងធ្វើ «គ្រប់យ៉ាង» ដើម្បីសន្តិភាព មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញទៅកាន់ពិភពលោកថា រុស្ស៊ីកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការសម្រេចជោគវាសនានៅតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


