Connect with us

កីឡា

ខុម ហុងទ្រី យល់ថាការប្រកួតតេជោលីគឆ្នាំ២០២៦ កាន់តែខ្លាំងជាងឆ្នាំមុនៗ

បានផុស

នៅ

ស្មាត់​របស់​សមាគមបាល់ទះ​ក្រសួង​មហាផ្ទៃ​ ខុម​ ហុងទ្រី​ ថា​ការ​ប្រកួត​ពាន​រង្វាន់​តេជោ​លីគ​ ឆ្នាំ​២០២៦​ នេះ​នឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត​ ព្រោះ​មហិច្ឆតា​ចង់​ឈ្នះ​របស់​ក្រុម​និមួយៗ​ខ្លាំង​មាន​ការ​នាំ​ចូល​បរទេស​មក​កាន់​តែ​ល្អ​ហើយ​ច្រើន។​

កីឡាករ​ ខុម​ ហុងទ្រី

កីឡាករ​ ខុម​ ហុងទ្រី​ បាន​ឲ្យ​ដឹង​ថា​ តាម​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ពាន​រង្វាន់​តេជោលីគ​ឆ្នាំ​២០២៦​ នឹង​មាន​ភាព​តានតឹង​ខ្លាំង​ និង​ការ​ប្រកួត​ប្រជែង​កាន់​ស្វិតស្វាញ​ថែមទៀត។​ ក្រុម​ធំៗ​មាន​មហិច្ឆតា​កាន់​តែ​ខ្លាំង​ក្នុង​ការ​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ​ និង​មាន​ការ​នាំ​ចូល​កីឡាករ​បរទេស​ល្អៗ​មក​កាន់​តែ​ច្រើន​ថែម​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ខុម​ ហុងទ្រី

ស្មាត់​ដើម​កំណើត​នៅ​រាជធានីភ្នំពេញ​រូប​គេ​បន្ថែម​ទៀត​ថា​ ចំពោះ​រូប​គេ​ និង​ក្រុម​គឺ​ហ្វឹកហាត់​ជា​ប្រចាំ​មក​ហើយ​ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​រួម​ទាំង​ពាន​រង្វាន់​តេជោលីគ​នេះ​ផង។​ បើ​ឲ្យ​ជ្រើសរើស​យកក្រុម​ខ្លាំង​ ១-២ ​ក្រុម​នឹង​បាន​ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ​យ៉ាងណា​នោះ​ ហុងទ្រី​ មិន​អាច​ប៉ាន់ស្មាន​មុន​បាន​ឡើយ​ដោយ​សារ​តែ​ក្រុម​ចូលរួម​សុទ្ធតែ​ខ្លាំង​ដូច​គ្នា។​ បាល់​ប្រកួត​ពិបាក​ស្មាន​ណាស់​ ព្រោះ​ជួនកាល​អាច​នឹង​នៅ​ក្នុង​ពូល​តានតឹង​ ឬ​ជួប​ខ្លាំងៗ​ដូច​គ្នា​ជា​ដើម។​

ការប្រកួត​ពាន​រង្វាន់​តេជោលីគ

បញ្ជាក់​ដែរ​ថា​ ខុម​ ហុងទ្រី​ ជា​ស្មាត់​ធំ​មួយ​រូប​នៃ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ។​ រូប​គេ​រួមរស់​ជា​មួយ​មហាផ្ទៃ​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​ដែរ​ និង​បាន​នាំ​ជ័យជម្នះ​ជូន​ក្លឹប​ក៏​បាន​ច្រើន​​នា​ពេល​កន្លង​ទៅ​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។​ ពាន​រង្វាន់​តេជោលីគ​ រដូវកាល​ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​ហើយ៕​

សមាគមបាល់ទះក្រសួងមហាផ្ទៃ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម