ព័ត៌មានជាតិ
“កុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” ជាប្រធានបទរសើប
អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់៣គឺ ការអប់រំសង្គម, ការអនុវត្តច្បាប់, និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួស។ ហើយនេះជាកង្វល់ ដែលគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចាំបាច់ ត្រូវដាក់វិធានការសើបអង្កេត ស្រាវជ្រាវ ដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ។ នេះជាការលើកឡើងរបស់លោកស្រី ជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ។

ថ្លែងនៅក្នុងទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ លើកទី១៥ ក្រោមប្រធានបទ “កុំយកកូវីដ-១៩ ធ្វើជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅថ្ងៃទី ២២ ខែធ្នូ នៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង លោកស្រី ឯក សុវណ្ណភារៈ បានឲ្យដឹងថា ការប្រារព្ធទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ ១៩ ធ្វើជាឳកាសជួញដូរមនុស្ស” គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើម ។ លោកស្រី អះអាងថា យុទ្ធនាការនេះ នឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងតាមបណ្តាក្រុង-ស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោកស្រី អភិបាលរងខេត្ត សង្កត់ធ្ងន់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានីភ័យដែលគួរជៀសវាងទាំងស្រុងដែរ។ លោកស្រីថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការរកការងារ បង្កើនប្រាក់ចំណូល ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសហើយពលករមួយចំនួនធំបានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពតាមការរំពឹងទុក និងទទួលបាននូវជំនាញបច្ចេកទេសកាន់តែប្រសើរ។
ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានីភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្សជាដើម៕ ដោយ:ភក្ដី







-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


