Connect with us

ព័ត៌មានជាតិ

ឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ចាប់ពី ២០ ភាគរយ

បានផុស

នៅ

សមត្ថកិច្ចនឹងចាប់ឃាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ណា ដែលដឹកលើសពី ២០ ភាគរយ ក្នុងរយៈពេល ១ឆ្នាំ ដោយគ្មានការតវ៉ា និងការលើកលែងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ព្រមទាំង​បានចេញ​សេចក្តីជូនដំណឹង​បន្តបន្ទាប់ ជាពិសេស​សេចក្តីជូនដំណឹង​លេខ ០៤៩​ សជណ​.​សក​.​គ​ត​លទ ចុះ​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ ​២០២០ ស្តីពី​ការពង្រឹង​វិធានការ​តឹងរ៉ឹង​បន្ថែម​ ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុនធ្ងន់​ដែល បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ក៏ដោយ ក៏​នៅតែ​សង្កេត​ឃើញថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ម្ចាស់​រថយន្ត ធុនធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន​តូច នៅតែ​ព្រងើយកន្តើយ និង​មិន​ព្រម​ចូលរួម​អនុវត្តតាម​បទប្បញ្ញត្តិ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​។

ជាក់ស្តែង បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកលែង​បន្ធូរបន្ថយ និង​ដោះលែង​រថយន្ត​ចំនួន ២២៩​ គ្រឿង កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ រួចមក រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុក​ទម្ងន់​លើសពី​ ២០ (​ម្ភៃ​)​ភាគរយ ចំនួន ៧៥ ​គ្រឿង ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ក្រាប និង​ស្ទាក់ចាប់​បានជា​បន្តបន្ទាប់​។

គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សង្ឃឹម​ជឿជាក់ និង​សូម​អំពាវនាវ​ដល់​សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ម្ចាស់​ការដ្ឋាន​អាជីវកម្ម ថ្ម ម្ចាស់​ដេប៉ូ​ខ្សាច់ ម្ចាស់​ការដ្ឋាន ជីក​យក​អាចម៍ដី ឬ​ប្រតិបត្តិ​ករ​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំងអស់ នឹងចូលរួម​អនុវត្តតាម​ការ​ក្រើនរំលឹក​សារ​ថ្មី នៃ​សេចក្តីជូនដំណឹង​នេះ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម