ព័ត៌មានអន្ដរជាតិ
ចិនព្រមានចាត់វិធានការចាស់ដៃ បើតៃវ៉ាន់ហ៊ានបង្កហេតុដើម្បីឯករាជ្យ
ប្រទេសចិននឹងចាត់វិធានការធ្ងន់ធ្ងរ ប្រសិនបើកោះតៃវ៉ាន់មានចលនាឆ្ពោះទៅរកឯករាជ្យ។ នេះជាការព្រមានពីមន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ និងបន្ថែមថា ការញុះញង់ និងជ្រែតជ្រៀកពីខាងក្រៅអាចកាន់តែខ្លាំងនៅឆ្នាំក្រោយ។
ចិនបានអះអាងពីកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន និងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបានបង្កើនសម្ពាធយោធា និងការទូតដើម្បីអះអាងពីអធិបតេយ្យភាពដែលបង្កឲ្យទីក្រុងតៃប៊ិកាន់តែខឹង ហើយបង្កការព្រួយបារម្ភដល់ទីក្រុងវ៉ាស៊ីនតោន។

លោក Ma Xiaoguang អ្នកនាំពាក្យកិច្ចការបរទេសរបស់ចិនប្រចាំកោះតៃវ៉ាន់បាននិយាយថា ចិនបានកំពុងមានឆន្ទៈអស់ពីសមត្ថភាពដើម្បីស្វែងរកការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ប៉ុន្តែអាចចាត់ការ ប្រសិនបើបន្ទាត់ក្រហមណាមួយដើម្បីឯករាជ្យភាពត្រូវបានឆ្លង។
«ប្រសិនបើកម្លាំងបំបែកខ្លួននៅតៃវ៉ាន់ស្វែងឯករាជ្យ កម្លាំងបង្កហេតុ ឬសូម្បីតែឆ្លងបន្ទាត់ក្រហមណាមួយ យើងនឹងចាត់វិធានការខ្លាំងក្លា»។ លោក Ma បាននិយាយ។
តៃវ៉ាន់ក្លាយជាកត្តាសំខាន់នៅក្នុងទំនាក់តានតឹងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងផ្គត់ផ្គង់សព្វាវុធសំខាន់បំផុតរបស់កោះមួយនេះ បើទោះជាអវត្តមានទំនាក់ទំនងការទូតផ្លូវការ។
ចិនជាទូទៅបានចាត់ទុកកោះតៃវ៉ាន់ជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក Ma បានលើកឡើងថា ការញុះញង់ដោយកម្លាំងគាំទ្រឯករាជ្យ និងការការជ្រៀតជ្រែកពីខាងក្រៅអាចកាន់តែតឹងតែងខ្លាំងជាងមុន។
«ឆ្នាំក្រោយ ស្ថានភាពច្រកសមុទ្រតៃវ៉ាន់នឹងកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ»។ នេះជាសំដីរបស់លោក Ma៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


