ព័ត៌មានជាតិ
អាជ្ញាធរខេត្ត ព្រមានចាត់វិធានការជនខិលខូច លួចកាប់ព្រៃដុតរានយកដី ធ្វើកម្មសិទ្ធិខុសច្បាប់
អាជ្ញាធរខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះជនខិលខូចណា ដែលលួចកាប់ព្រៃដុតរានយកដីធ្វើកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់ ព្រោះសកម្មភាពទាំងនេះ អាជ្ញាធរធ្លាប់បានណែនាំរួចមកហើយតែអ្នកទាំងនោះមិនស្តាប់តាមអាជ្ញាធរឡើយ។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅថ្ងៃទី២៨ ខែធ្នូម្សិលមិញនេះថា លោកនិងចាត់វិធានច្បាប់ចំពោះជនខិលខូច ដែលចេះតែញុះញង់ប្រជាពលរដ្ឋឱ្យចូលកាប់ព្រៃដុតរានយកដីធ្វើជាកម្មសិទ្ធមិនគោរពច្បាប់ ទោះបីមន្ត្រីជំនាញបានចុះទៅណែនាំយ៉ាងណាក៏ដោយ។ លោកអភិបាលរងបន្តថា ប្រជាពលរដ្ឋមួយចំនួនមិនមានដីធ្លីមែន តែក្រៅពីនេះក៏មានអ្នកលោភលន់មួយចំនួនទៀតមកពីខេត្តនានាឬនៅក្នុងខេត្តផ្ទាល់ទៅចាប់យកដីនឹងលួចសង់ផ្ទះទៅលើដី ដែលអាជ្ញាធរភូមិឃុំបានហាមប្រាម នៅតែនាំគ្នាទៅធ្វើទាំងបំពាន ដូចនេះសូមឱ្យអាជ្ញាធរស្រុកនីមួយៗចុះអនុវត្តនីតិវិធីជាក់ស្តែង។

លោក លី មីណា អភិបាលបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា រឿងនេះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់បើបុគ្គលណា ដែលមិនគោរពតាមការណែនាំហើយលោកស្នើឲ្យពលរដ្ឋដែលខ្វះខាតដីពិតប្រាកដនោះ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរតាមរយៈភូមិឃុំឱ្យបានត្រឹមត្រូវ ដើម្បីផ្នែកជំនាញស្នើសុំបន្តទៅខេត្តផ្តល់ជូន តាមការខ្វះខាតជាក់ស្តែង។ លោកបន្តថា អាជ្ញាធរស្រុកបានស្នើសុំសម្បទានដីសង្គមកិច្ចក្នុងគម្រោង (LASED )III មានទំហំ៣៦០០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ចំនួន៣រួមមាន-ភូមិអន្លង់ស្វាយ- ភូមិលើ- ភូមិកណ្តាល-ក្នុងឃុំព្រះរំកិលស្របតាមបណ្តោយផ្លូវលេខ៩២(ផ្លូវទៅកាន់រមណីយដ្ឋានសុភ័ក្រមិត្ត) ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ។
លោក មិញស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដីដែលមានទំហំ៣៦០០ហិកតា នេះគណៈកម្មាធិការគ្រប់គ្រងដីថ្នាក់ខេត្ត បានចុះសិក្សានិងកំណត់អត្តសញ្ញាណកម្មដីរដ្ឋរួចហើយ ដើម្បីត្រៀមផ្តល់ជូនគ្រួសារពលរដ្ឋក្រីក្រទូទៅ ក្នុងគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។


សូមបញ្ជាក់ថា សកម្មភាពចាប់យកដីធ្វើជាកម្មសិទ្ធនេះ ភាគច្រើនកើតឡើងនៅស្រុកបុរីអូស្វាយសែនជ័យនិងស្រុកថាឡាបរិវ៉ាត់ ហើយអាជ្ញាធរបានចុះបង្ក្រាបជារឿយៗមកហើយ តែពុំទទួលបានលទ្ធផលល្អទេ ព្រោះសង្កេតឃើញថា ការចម្រុងចម្រាស់រឿងដីនេះដោះស្រាយមិនចេះចប់ឡើយ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


