Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ការពារជាតិ​​អង់គ្លេស​​ថ្មី ​សន្យា​ជំរុញ​កំណើន​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ច្រើន​ជាង​មុន​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេសដែល​ទើប​តែង​តាំង​ថ្មី គឺ​ លោក Dan Jarvis បាន​ដាក់​ចេញ​នូវចក្ខុវិស័យ​​ប្រកប​​ដោយ​​មហិច្ឆតា​កាលពីថ្ងៃអង្គារ សម្រាប់កងកម្លាំងប្រដាប់​អាវុធអង់គ្លេស ដោយសន្យា​ថា នឹង​បង្កើនការ​ចំណាយ​លើវិស័យ​យោធា​ជាបន្តបន្ទាប់ និងជំរុញ​ការ​ធ្វើ​​ទំនើបកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ។

​ទន្ទឹម​នឹង​នោះដែរ​​ លោក រដ្ឋមន្ត្រី ក៏បាន​ព្រមានថា ការធ្វេស​ប្រហែស​អស់​រយៈ​ពេលច្រើនឆ្នាំ ​ធ្វើឱ្យ​សេវា​កម្ម​​នានាស្ថិតក្រោម​សម្ពាធ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ថ្លែងទៅ​កាន់សន្និសីទ​សង្គ្រាមដី​គោក RUSI ឆ្នាំ២០២៦ នៅទី​ក្រុងឡុងដ៍​ លោក Jarvis និយាយថា៖ « រដ្ឋាភិបាល​ទទួលហិរញ្ញប្បទាន​យឺតយ៉ាវ​​នៅ​ស្ទើរ​តែ​គ្រប់កម្មវិធីសំខាន់ៗ​ទាំងអស់​! ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទប់​ស្កាត់នុយក្លេអ៊ែររបស់​យើង និងកងទ័ពដែល​មានទំហំតូចបំផុតក្នុងរយៈ​ពេលជាច្រើនសតវត្សមក​ហើយ​»។

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស លោក Dan Jarvis ។ រូបភាព៖ The Telegraph
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែម​​ថា៖ « គ្មាន​វិធី​ដោះ​ស្រាយ​ភ្លាមៗ​​ណា​មួយ​ឡើយ។ គ្មាន​​ការ​​ពិនិត្យ​ឡើង​វិញ​លើ​​​វិស័យ​ការពារ​ជាតិ ឬ​ការ​ដោះស្រាយ​​ថវិកា​​តែ​​មួយ​គត់​ដែល​​អាច​លុប​បំបាត់​​ហិរញ្ញប្បទាន​​នៃ​ការ​ធ្វេសប្រហែស​ដែល​បាន​ប្រមូល​​ផ្តុំ​នោះ​ទេ»។

លោក Jarvis ​ព្យាយាម​បដិសេធ​​ ការ​​រិះគន់​អំពី​​កម្រិត​ថវិកា ដោយ​​ទទូច​​ថា៖ « ក្រោម​រដ្ឋាភិបាល​​នេះ ការ​ចំណាយ​លើ​​វិស័យ​​ការពារ​ជាតិ​​កំពុង​​កើន​ឡើង។ តាមពិត​ទៅ វា​កំពុង​កើនឡើង​​ច្រើន​ជាង​​អ្នក​ដែល​ស្លៀក​​ឯកសណ្ឋាន​​បច្ចុប្បន្ន​បាន​​ដឹង​ពីមុន​មក»។

លោក​ បន្ត​ ​ថា៖ « ថវិកា​​ការពារ​ជាតិ​​អង់គ្លេស​​ឥឡូវ​​នេះ​​រួម​​បញ្ចូលថវិកា​ការពារ​​ជាតិ​​ប្រចាំ​ឆ្នាំ​​ចំនួន ១១ប៊ី​លាន​ដុល្លារ​​បន្ថែម​ទៀត​​។ យើង​នឹង​​ធ្វើ​ការ​​ពិនិត្យ​​ឡើង​វិញ​​លើ​ការ​ចំណាយ​​មួយ​ទៀត​​នៅ​ឆ្នាំ​ក្រោយ ហើយ​​​ខ្ញុំ​​រំពឹង​ថា​​វិស័យ​ការពារ​ជាតិ​នឹង​ក្លាយ​ជា​អាទិភាព​​ទី​​មួយ»។

លោក Jarvis បាន​គូសបញ្ជាក់ពីមេរៀន​ពីសង្គ្រាមសម័យ​ទំនើប លើ​ដ្រូន​ មួយគ្រឿងគ្រប់​គ្រងសមរ​ភូមិ ដោយ​សង្កត់ធ្ងន់លើតម្រូវការ​សម្រាប់ការ​វិនិយោគលើ​បញ្ញាសិប្បនិម្មិត(AI) ស្វ័យភាព និងប្រព័ន្ធ​​ដ្រូន។

យ៉ាងណា លោក​ ព្រមានប្រឆាំងនឹង​ការពឹងផ្អែកខ្លាំង​ពេកលើសមត្ថភាព​យោធា​តែមួយមុខ​ មាន​ន័យ​ថា៖ « ដរាបណាអង់គ្លេស​នៅតែជា​សមាជិកនៃអង្គ​ការណាតូ យើងនឹង​មិនប្រយុទ្ធតែម្នាក់ឯងទេ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម