សន្តិសុខសង្គម
សំណង់មិនរៀបរយ៥ខ្នងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់នៅសង្កាត់ច្បារអំពៅ២
ផ្ទះឈើប្រក់សង្ក័សីតូចៗ ចំនួន៥ខ្នងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់ កាលពីវេលាម៉ោង២០និង១៥នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រពភព័ត៌មានអោយដឹងថា នៅមុនកើតហេតុ គឺមានអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះមួយដែលមានម្ចាស់ឈ្មោះ ស៊ុក គ្រៀវ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់កាហ្វេ បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះជាប់នោះជាបន្តបន្ទាប់ ហើយកាន់តែខ្លាំងឡើងតែម្តងទៅ ។

បន្ទាប់ពីមានការឆាបឆេះ កម្លាំងអាជ្ញាធរមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿងបានចុះអន្តរាគមន៍ធ្វើការបាញ់ពន្លត់អណ្តាតភ្លើង ។ ក្រោយការខិតខំប្រមាណកន្លះម៉ោងរួចមកឃើញថា អណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយបានបំផ្លាញផ្ទះអស់ចំនួន៥ខ្នងផ្ទះ ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ លោកបន្តថា ក្នុងករណីដដែលនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ អស់៣ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ១គ្រឿងផងដែរ ៕
អត្ថបទ៖ លីហេង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


