សុខភាព
ញ៉ាំទឹកការ៉ុត ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព
ការ៉ុតជាបន្លែមួយដែលសម្បូរដោយវីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹកទឹកការ៉ុត ទទួលបានប្រយោជន៍ដល់សុខភាពជាច្រើន។
១. ការធ្វើមេតាបូលីស

ទឹកការ៉ុតមានកាឡូរី និងធ្វើឲ្យឆាប់ឆ្អែត ដូចនេះការផឹកទឹកការ៉ុតជំនួសឲ្យទឺកសូដា និងភេសជ្ជៈមានជាតិស្ករផ្សេងទៀតអាចជួយដល់ការសម្រកទម្ងន់។ ទឹកការ៉ុតនេះក៏បង្កើនទឹកប្រមាត់ដែលជួយជំរុញការធ្វើមេតាបូលីសដែរ។
២. សុខភាពភ្នែក
មនុស្សជាច្រើនតែងនិយាយថាការ៉ុតល្អសម្រាប់ភ្នែក ហើយនេះជាការពិត។ ទឹកការ៉ុតគឺប្រភពដ៏ល្អសម្រាប់សារធាតុ Beta-carotene ដែលជាប្រភេទវីតាមីន A និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីន A ជួយការពារផ្ទៃខាងលើនៃភ្នែក និងជួយដល់គំហើញផងដែរ។ ម៉្យាងទៀត ការផឹកទឹកការ៉ុតអាចជៀសផុតពីជំងឺភ្នែកផ្សេងៗដូចជា ជំងឺMacular degeneration (ជាបញ្ហាជំងឺភ្នែកម្យ៉ាងដែលធ្វើឲ្យមើលមិនឃើញនៅចំកណ្ដាល) ជំងឺភ្នែកឡើងបាយ និងបាត់បង់គំហើញ។ ការ៉ុតក៏មានផ្ទុកសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការខូចខាតដោយសារពន្លឺ។
៣. សុខភាពស្បែក

ប្រសិនជាយើងធ្លាប់មានបញ្ហាស្បែកដូចជាឡើងកន្ទួលក្រហម ការផឹកទឹកការ៉ុតអាចជួយដល់ស្បែកបាន។ ការ៉ុតមានវីតាមីន C អាចជួយឲ្យស្បែកជាពីរបួសលឿន និងសារធាតុ Beta-carotene ក្នុងការ៉ុតក៏កាត់បន្ថយការរលាកស្បែកដែរ។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ យើងគួរបន្ថែមទឹកការ៉ុតទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ការខូចខាតកោសិកា និងការរលាក។ រីឯវីតាមីន C ក្នុងទឹកការ៉ុតក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំដែរ។
៥. បញ្ចុះកូលេស្តេរ៉ូល

ប្រសិនជាយើងចង់គ្រប់គ្រងកម្រិតកូលេស្តេរ៉ូលដោយមិនប្រើថ្នាំ យើងអាចបន្ថែមទឹកការ៉ុតក្នុងរបបអាហាររបស់យើង។ នេះមកពីទឹកការ៉ុតមានផ្ទុកប៉ូតាស្យូមដែលជួយរក្សាកម្រិតកូលេស្តេរ៉ូលដែលល្អសម្រាប់សុខភាព។ ការបញ្ចុះកម្រិតកូលេស្តេរ៉ូលអាចបន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ តែនេះមិនមែនមានន័យថាយើងអាចប្រើទឹកការ៉ុតជំនួសថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យនោះទេ យើងគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងឈប់ប្រើថ្នាំដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើ។
៦. ជំងឺមហារីក
ការសិក្សាមួយបានសិក្សាពីឥទ្ធិពលទឹកការ៉ុតទៅលើកោសិកាមហារីកគ្រាប់ឈាម និងឃើញថាទឹកការ៉ុតធ្វើឲ្យកោសិកាមហារីកគ្រាប់ឈាមខូចខាត និងបញ្ឈប់វដ្ដរបស់កោសិកាមហារីកនេះដែរ។ ទោះបីជាទឹកការ៉ុតមិនអាចក្លាយជាថ្នាំព្យាបាលជំងឺមហារីកគ្រាប់ឈាមបាន តែការបន្ថែមទឹកការ៉ុតក្នុងរបបអាហារជាជម្រើសល្អសម្រាប់អ្នកមានជំងឺនេះ។
ការសិក្សាមួយទៀតអ្នកវិទ្យាសាស្ត្របានសិក្សាពីឥទ្ធិពលសារធាតុ carotenoids ក្នុងទឹកការ៉ុត និងបានឲ្យដឹងថាកម្រិតសារធាតុ carotenoids ខ្ពស់ក្នុងទឹកការ៉ុតក្នុងឈាមអាចបន្ថយហានិភ័យការលាប់ឡើងវិញនៃជំងឺមហារីកសុដន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចអត់ដឹង ទឹកតាសក់មានប្រយោជន៍ដល់សុខភាពខ្លាំង
ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មានអត្ថប្រយោជន៍កំពូល៧យ៉ាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់