KPT+
ម៉ាសការ៉ុតអាចជួយឲ្យស្បែកភ្លឺរលោង និងគ្មាន ស្លាកស្នាម
ការ៉ុតមិនត្រឹមតែមានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងអុកស៊ីតកម្មដែលជាគ្រឿងផ្សំដ៏ស័ក្ដិសមសម្រាប់ការថែរក្សាស្បែកដូចគ្នា។ ម៉ាសការ៉ុតអាចជួយឲ្យស្បែកភ្លឺថ្លា និងទន់រលោងតាមបែបធម្មជាតិ ហើយយើងអាចអនុវត្តរូបមន្តនេះចំនួន ២ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។

តើម៉ាសការ៉ុតមានអត្ថប្រយោជន៍អ្វីខ្លះ?
១. ជួយឲ្យស្បែកភ្លឺថ្លា
ម៉ាសការ៉ុតអាចជួយឲ្យស្បែកភ្លឺថ្លា ដោយសារតែវាផ្ទុកសារធាតុ Beta carotene វីតាមីនC វីតាមីនK និងជាតិសរសៃខ្ពស់។ មួយវិញទៀត សារធាតុចិញ្ចឹមទាំងអស់នេះក៏អាចជួយឲ្យស្បែកទន់រលោង និងកម្ចាត់ចោលបញ្ហាស្បែកមួយចំនួនបានផងដែរ។
២. រារាំងការផលិតជាតិខ្លាញ់
ទន្ទឹមនឹងនេះដែរ ម៉ាសការ៉ុតអាចជួយឲ្យស្បែករបស់យើងគ្មានស្លាកស្នាម ជួយឲ្យស្បែកក្មេងជាងវ័យ និងកម្ចាត់ចោលកោសិកាងាប់របស់ស្បែក។ វីតាមីនAនៅក្នុងការ៉ុតអាចជួយកាត់បន្ថយការផលិតជាតិខ្លាញ់ដែលលើស និងរក្សាស្បែកឲ្យនៅស្រស់ថ្លា និងគ្មានជាតិពុល។ លើសពីនេះ ម៉ាសការ៉ុតអាចជួយរក្សាជាតិទឹកនៃស្បែក និងជួយកម្ចាត់បាក់តេរីលើស្បែកដែលអាចនាំឲ្យមានការបង្ករោគនៃស្បែក។
៣. ផ្ដល់សំណើមដល់ស្បែកស្ងួត
លើសពីនេះ ការ៉ុតសម្បូរទៅដោយប៉ូតាស្យូមដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ភាពស្ងួតនៃស្បែក ថែបំប៉ន ក៏ដូចជាផ្ដល់សំណើមដល់ស្បែកបានយ៉ាងល្អឥតខ្ចោះ។

៤. ការពារកម្ដៅថ្ងៃ និងពន្យារភាពចាស់
សារធាតុBeta-carotene និងCarotenoids នៅក្នុងការ៉ុត អាចការពារប្រឆាំងនឹងកាំរស្មីUVA ព្រមទាំងអាចកម្ចាត់ការរលាកដោយកម្ដៅថ្ងៃថែមទៀតផង។ មួយវិញទៀត ម៉ាសធម្មជាតិមួយប្រភេទនេះ ក៏ស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែក មិនថាស្បែកខ្លាញ់ ស្បែកចាស់ជ្រីវជ្រួញ ស្បែកងាយកើតមុន និងស្បែកស្ងួត ព្រមទាំងស្បែកងាយប្រតិកម្ម។តិចនិកធ្វើម៉ាសការ៉ុត
- ចំហុយការ៉ុតចំនួន២ រហូតដល់ការ៉ុតទន់
- កិនការ៉ុតឲ្យម៉ត់ល្អ និងទុករហូតដល់ត្រជាក់
- បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
- ច្របាច់ទឹកក្រូចឆ្មារមួយចំណិត
- កូរឲ្យសព្វល្អ។
វិធីសាស្ត្រប្រើប្រាស់ម៉ាសមុខ
- សម្អាតមុខដោយប្រើសំឡីសើម
- លាបម៉ាសការ៉ុតស្ដើងៗនៅលើមុខ
- ទុកចោលមួយសន្ទុះឲ្យជិតស្ងួត សឹមលាងសម្អាតមុខចេញ
- ជូតមុខឲ្យស្ងួតល្អ ទើបលាបក្រែមផ្ដល់សំណើម។
ចុចអាន៖អ្នកដែលសំបូរមុនពេញមុខ ទទួលទានអាហារទាំងនេះ ធានាថាមុខរលោងស្អាតមិនខាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


