ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ហាមមិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះដាច់ខាត
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជា មិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះដាច់ខាត ដើម្បីទប់ស្កាត់ការរាតត្បាត នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ បានថ្លែងថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះឡើយ ពោលគឺត្រូវទៅព្យាបាល នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល និងអាជ្ញាធរ។
បើតាមការសម្ដេចតេជោ ហ៊ុន សែន ការធ្វើយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគបំប្លែងខ្លួនថ្មីមួយនេះ ចូលទៅក្នុងសហគមន៍។ សូមជម្រាបថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមាន មេរោគបំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៩៤ករណី តែអ្នកជំងឺមួយចំនួន ត្រូវបានព្យាបាលឲ្យជាសះស្បើយរួចហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ