ព័ត៌មានជាតិ
អ្នកចាក់ Johnson & Johnson ឬ AstraZeneca ត្រូវចាក់ដូសជំរុញវ៉ាក់សាំងដដែល ឬផ្សេង?
ថ្វីដ្បិតវ៉ាក់សាំង Johnson & Johnson ជាដើមដែលត្រូវការចាក់វ៉ាក់សាំងមូលដ្ឋានចំនួនតែ ១ ដូស ឬ ១ ដងក្ដី ក៏នៅតែត្រូវការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដែរ។ តើអ្នកចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទវ៉ាក់សាំងខាងលើ ត្រូវតែចាក់វ៉ាក់សាំងដូសជំរុញប្រភេទដដែល ឬអាចចាក់ប្រភេទផ្សេងគ្នាបាន?

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា អ្នកចាក់វ៉ាក់សាំងមូលដ្ឋាន ដោយប្រើវ៉ាក់សាំង Johnson & Johnson ឬ AstraZeneca អាចប្រើវ៉ាក់សាំងដូសជំរុញប្រភេទផ្សេងទៀតបាន ដោយមិនប្រកាន់ថា ទាល់តែចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នាទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជំរុញ អាចចាក់វ៉ាក់សាំងប្រភេទផ្សេងពីវ៉ាក់សាំងមូលដ្ឋាន Johnson & Johnson ឬ AstraZeneca ដែលខ្លួនបានចាក់ពីមុនបាន ដោយមិនប៉ះពាល់អ្វីទេ និងមានប្រសិទ្ធិភាពដូចគ្នា ឱ្យតែវ៉ាក់សាំងជំរុញនោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខាងលើ សូមក្រើនរំលឹកចំពោះប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ ២ ដូស ឬដូសមូលដ្ឋាន ដែលបានចាក់វ៉ាក់សាំងមូលដ្ឋានទាំងនោះបានចំនួន ៤ ខែហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅគ្រប់រាជធានខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកងការពារខ្លួនពីមេរោគកូវីដ-១៩ និងជំងឺបំប្លែងថ្មី ស្របពេលមានការឆ្លងនៃជំងឺប្រភេទអូមីក្រុងចូលក្នុងសហគមន៍។

គួរបញ្ជាក់ថា កម្ពុជានឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់ក្រុមប្រឈមខ្ពស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញដែលមានគម្លាតចាប់ពី ៤ ខែឡើង ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ តទៅ នៅតាមមន្ទីរពេទ្យជាតិនានា ក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី ១១ ខែមករានេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៨៩,៣៣%។ ក្នុងនោះអ្នកចាក់ដូសទី ១ មានចំនួនសរុប ១៤ ២៩២ ៧៦១ នាក់ អ្នកបានចាក់ដូសទី ២ មានចំនួនសរុបចំនួន ១៣ ៦៩៥ ៨៩០ នាក់ និងអ្នកបានចាក់ដូសទី ៣ មានចំនួនសរុបចំនួន ៤ ១៦០ ២០៣ នាក់។
កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖ លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ និង លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម