សន្តិសុខសង្គម
ឆេះរោងចក្រនៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ម្សិលមិញ បំផ្លាញសម្ភារៈរាប់សិបតោន
អគារផ្ទុកសម្ភារៈមួយខ្នងទំហំ៣៥ម៉ែត្រ x ៤០ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយឡែកសម្ភារៈដែលជាសង្វាក់ផលិតកម្មរាប់សិបតោនក៏ត្រូវឆេះអស់ផងដែរ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា តាមរបាយការណ៍នៃការខាតបង់ពីខាងរោងចក្រមាន៖
*សំបកកាតុង១០តោន
*អាវស្តុក២០០០កាតុង
*ស្នោអេប៉ុង៥០តោន
*ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍០១គ្រឿង
*រថយន្តកុងទឺន័រ០១គ្រឿង
*ម៉ូតូ០៤គ្រឿង។ ចំណែកកម្មករកម្មការិនីមិនមានរងគ្រោះស្លាប់ឬរបួសនោះទេ។

លោកអធិការស្រុកបន្តថា ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង និងបាញ់ទឹកអស់៨២ធុង ក្នុងនោះរថយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន០៣គ្រឿង, ខេត្តតាកែវចំនួន១១គ្រឿង, ខេត្តកំពតចំនួន០២គ្រឿង (ស្រុកឈូក និងស្រុកអង្គរជ័យ), ខេត្តកំពង់ស្ពឺចំនួន០២គ្រឿង (ស្រុកគងពិសី និងស្រុកបសេដ្ឋ) និងខេត្តកណ្តាលចំនួន០១គ្រឿង (ស្រុកកណ្តាលស្ទឹង) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង១៩និង៣០នាទី។ចំពោះមូលហេតុលោកអធិការបញ្ជាក់ថា គឺមកពីឆ្លងចរន្តអគ្គិសនីក្នុងរោងចក្រ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង៤០នាទីមានករណីអគ្គីភ័យឆាបឆេះរោងចក្រដេរអាវពោងសម្រាប់ដេរហែលទឹកនិងដេរកាបូប សិ្ថតនៅតាមដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខាតបង់សម្ភារៈអស់មួយចំនួនធំ និងអគាររោងចក្រមួយខ្នងផងដែរ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ