ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យដាំ កញ្ឆា នៅតាមផ្ទះ
ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃកាលពីថ្ងៃអង្គារទី២៥ខែមករា បាននិយាយថា ខ្លួននឹងដក កញ្ឆា ចេញពីបញ្ជីថ្នាំញៀនរបស់ខ្លួន ដោយបើកផ្លូវឲ្យគ្រួសារនានា ដាំដំណាំនេះនៅតាមផ្ទះ។
ក្នុងឆ្នាំ២០១៨ ថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលចាត់ទុកកញ្ឆាជារឿងស្របច្បាប់សម្រាប់ការប្រើប្រាស់ និងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។

នៅក្រោមច្បាប់ថ្មីនេះ ប្រជាជន អាចដាំដើមកញ្ឆានៅតាមផ្ទះបាន បន្ទាប់ពីជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរបស់ពួកគេ ប៉ុន្តែកញ្ឆាមិនអាចប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានអាជ្ញាប័ណ្ណលើសពីនេះបានទេ។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul។
ច្បាប់នេះ ត្រូវតែចេញផ្សាយនៅក្នុងកាសែត Royal Gazette ហើយត្រូវតែឆ្លងកាត់រយៈពេល ១២០ថ្ងៃ មុនពេលការដាំកញ្ឆានៅតាមផ្ទះនឹងក្លាយទៅជារឿងស្របច្បាប់។

ប្រធាននិយតករអាហារនិងឱសថថៃ លោក Paisal Dankhum ធ្លាប់បាននិយាយថា កញ្ឆាដែលដាំដុះនៅផ្ទះ គួរតែត្រូវបានប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្រ្តដូចជា ឱសថបុរាណជាដើម។
ច្បាប់នេះ នឹងដាក់ទណ្ឌកម្មលើការដាំកញ្ឆាដោយមិនជូនដំណឹងដល់រដ្ឋាភិបាល ដោយពិន័យជាទឹកប្រាក់រហូតដល់២០,០០០បាត (៦០៥ដុល្លារអាមេរិក) និងកំណត់ការផាកពិន័យរហូតដល់៣០០,០០០បាត ឬជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ឬពិន័យទាំងពីរ បើលក់កញ្ឆាដោយគ្មានអាជ្ញាប័ណ្ណ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្លីនិកនៅ ថៃ ចាប់ផ្ដើមយកកញ្ឆាព្យាបាលជំងឺមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


