ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ អំពាវនាវឱ្យពលរដ្ឋរាយការណ៍ករណីបូមខ្សាច់លើសម៉ោងកំណត់ និងបូមខុសទីតាំង
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅឃុំចំនួន៤នៅស្រុកលើកដែក ខេត្តកណ្តាល ធ្វើការរាយការណ៍ពីការបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំង និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេសទៅកាន់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

ការអំពាវនាវរបស់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល ធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ក្នុងឱកាសចូលរួមវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅតាមដងទន្លេមេគង្គក្រោមនៅស្រុកលើកដែក ខេត្តកណ្តាល ។
លោករដ្ឋលខាធិការ បានបន្តថា អាជ្ញាធរឃុំទាំង៤ រួមមាន ឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងឃុំក្អមសំណ នៅស្រុកលើកដែក នឹងទទួលបាននូវផែនទី និងទីតាំងច្បាស់លាស់ក្នុងការបូមស្ដារក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់នូវទីតាំង និងការបូមខ្សាច់ គឺបូមចាប់ពី ម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូម លើសម៉ោងដែលក្រសួងបានកំណត់ឡើយ។ លោករដ្ឋលេខាធិការ បានបន្ថែមថា ក្នុងករណីមានការបូមខុសម៉ោង ឬខុសទីតាំង សូមប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗមក ក្រសួងតាមរយៈលេខទូរសព្ទ095 727 727 ហើយរាល់ការប្តឹងរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានរក្សាការសំងាត់។

លោកបន្ថែមទៀតថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេទេ ហើយថែមទាំងជួយដល់ទន្លេឱ្យមានជម្រៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។ លោក បានបញ្ជាក់ពីកត្តាដែលបង្កឱ្យមានការបាក់ច្រាំង គឺដោយសារតែនៅកណ្តាលទន្លេ មានសភាពរាក់ ធ្វើឱ្យខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅជិតច្រាំងផងដែរ ពិសេស គឺការបូមខ្សាច់បែបអនាធិបតេយ្យ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជម្រៅ និងចរន្តទឹកហូររបស់ទន្លេ។ ការបូមស្តារទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រួលចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ ព្រមទាំងកាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគតបានផងដែរ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


