វប្បធម៌ ជំនឿ
ពិស្ដារ ៖ មនុស្សកើតឆ្នាំ ១៩៧៩ រាសីចក្រ «មមែ» ផែនដីសំណាងឆ្នាំ ២០២២ មាន ៦ ទិស
ចាប់ពីថ្ងៃចន្ទ ទី៣១ ខែ មករា នេះ ជាថ្ងៃចូលឆ្នាំថ្មី ចិន សម្រាប់អ្នកកើតឆ្នាំ ១៩៧៩ គឺល្អក្នុងទិដ្ឋភាព ៧០ ភាគរយ គឺសឹងគ្រប់ផ្នែកទៅហើយ។

ទាក់ទងនឹងអាជីព៖ សមត្ថភាពការងារ និងប្រសិទ្ធភាពរបស់ពួកគេ បានប្រសើរឡើងខ្លាំងខុសពីឆ្នាំ ២០២១ ដែលនឹងធានាឲ្យពួកគេទទួលបានសម្ពាធតិច បែរជាបានការកោតសរសើរខ្លាំង និងការវាយតម្លៃខ្ពស់។ ប្រាក់ចំណូលពីការងារនឹងកើនឡើង ទោះជាឥទ្ធិពលនៃតារាទ្រព្យសម្បត្តិរបស់ពួកគេ ក្នុងការរកប្រាក់បន្ថែម នៅស្ទើរតែប្រសើរជាង២០២១ឆ្ងាយ។
បើនិយាយពីទំនាក់ទំនងស្នេហាវិញ ឆ្នាំ ២០២២ ជាឆ្នាំសំណាងរឿងបេះដូង អ្នកនៅលីវនឹងមានឱកាសរៀបការ ឯអ្នកមានដៃគូហើយ ទទួលបានសុភមង្គលពីជីវិតអាពាហ៍ពិពាហ៍។
អាជីពក្នុងដំណើរការនៃការចាប់ផ្តើមឆ្នាំថ្មី នៅមានភាពលំបាកខ្លះ តែត្រឹមខែមិនាឡើង គ្រប់យ៉ាងដោះស្រាយបានប្រសើរខ្លាំងវិញមិនខាន។
ផ្នែកទ្រព្យសម្បត្តិធម្មតាទៅហើយ មនុស្សមមែឆ្នាំ ១៩៧៩ (វ័យ៤៣ឆ្នាំ) តែងតែមានសំណាងល្អក្នុងទ្រព្យសម្បត្តិឡើងៗពេលគេកាន់តែចាស់។ ជាមួយនឹងការអភិវឌ្ឍន៍អាជីព ប្រាក់បៀវត្សរ៍របស់ពួកគេ នឹងកើនឡើងជានិច្ច ដោយអាចរស់នៅក្នុងជីវិតដ៏សម្បូរបែប នៅក្នុងពាក់កណ្តាលចុងក្រោយនៃជីវិតរបស់ពួកគេឡើងទៅ។ ពួកគេក៏អាចរកប្រាក់បន្ថែមខ្លះពីការវិនិយោគផងដែរក្នុងឆ្នាំនេះប្រសិនដៃគូឆ្នាំកុរ ឬម្សាញ់ ឬថោះ។

សុខភាព ៖ នៅខែ៥ចិន(កក្កដា)ស្ថានភាពសុខភាពអាចចុះខ្សោយ មិនល្អ ដោយសារតែសម្ពាធខាងក្រៅ តែទឹកចិត្តភ្លឺស្វាង មុតមាំល្អ។ ពួកគេគួរតែរៀនសម្រាកទៅកម្សាន្តក្បែរៗទឹក ដូចជាសមុទ្រ សន្សំធាតុត្រជាក់ ឬរកទឹកមកលម្អលើតុ រូបថតទឹកព្យួរក្នុងផ្ទះ។
សែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖ ប្រើសំពត់ខោអាវ បៃតងចាស់ ឬខ្ចី កើនរាសីល្អ ។ សែនផ្កាឬ នំ និងផ្លែឈើ ជ្រើសយកពណ៌ក្រហម លឿង និងស្វាយចាស់ ដូចជា ក្រូចខ្វិច ទំពាំងបាយជូខៀវ ប៉ោម និងមៀន។ សែនផ្ទះឯងឲ្យស្រេចមុនម៉ោង៨ព្រឹកសឹមចេញទៅផ្ទះគេ ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ១ ឬលេខ៦ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតាគ្រូបាធ្យាយមុនចូលដំណេក។ រកក្រូចប្រាំមួយផ្លែ ជូនជាជំនូនទៅកាន់អ្នកណាម្នាក់ដែលធ្លាប់ជាអ្នកមានគុណពីមុនរបស់យើងតែមិនជាប់សាច់ឈាមនឹងយើង ៕
គ្រូ ណុប
ចុចអាន៖«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា
ចុចអាន៖ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


