ព័ត៌មានជាតិ
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ពន្លឿនសេវាទឹកស្អាត និងអនាម័យដល់ក្រុមងាយរងគ្រោះ
ថ្លែងនៅក្នុងវេទិកាចែករំលែកអំពីអនាម័យទឹកលោក នួន ដាញ៉ិល រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា «ឆ្នាំ ២០២៥ ជាពេលវេលាមួយកៀកណាស់ទៅហើយនៅសល់តែ៣ឆ្នាំទៀតទេ ខ្ញុំតែងតែមានការព្រួយបារម្ភ ដូច្នេះយើងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនូវទិន្នន័យ ដែលទទួលបាននូវ ទឹកស្អាត ការសម្អាត និងអនាម័យ ជាពិសេសជនដែលងាយរងគ្រោះ ដែលកំពុងរស់នៅតំបន់ ដែលប្រឈម… មានតែការជំរុញសហប្រតិបត្តិការ ស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅសម្រេចឱ្យបាន ទឹកស្អាត និងការសម្អាត សម្រាប់យើងទាំងអស់គ្នា»។

កញ្ញា ចាន់ថេត សុខាទេវា មន្រ្តីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបរាប់ថា ទស្សនៈវិស័យ និងគោលនយោបាយសម្រាប់ ឆ្នាំ ២០២៥ តាមសហគមន៍ជនបទ ដែលមានចំនួន ៣ សហគមន៍ ឲ្យគាត់ចេះប្រើប្រាស់បង្គន់អនាម័យ ការលាងដៃ និងទម្លាប់បរិភោគទឹកស្អាត មានសុវត្ថិភាព ជាការកំណត់ទិសដៅចាប់ពីឆ្នាំ ២០២៣តទៅ ទាំងបុរសស្ត្រី ដែលរស់នៅប្រទេសកម្ពុជា និងប្រជាជនងាយរងគ្រោះ ត្រូវតែទទួលបាននូវសេវាកម្មការពារនៅក្នុងសង្គមយើងទាំងអស់គ្នា។

លោក តាំង សុចិត្រា មន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ មានប្រសាសន៍ថា ក្នុងវិស័យនេះយើងមានការប្រទាក់ក្រឡាគ្នា ដែលឈានទៅរកភាពជោគជ័យ តាមគោលការណ៍ របស់រាជរដ្ឋាភិបាល។ ហើយពាក្យថាអនាម័យ គឺមាន៣ ដែលយើងត្រូវធ្វើនៅទីប្រជុំជន ត្រូវតែមានទឹកស្អាតអនាម័យ ប្រើប្រាស់នៅទីប្រជុំជន គឺសំដៅទៅលើប្រព័ន្ធ លូ និងលូទឹកស្អុយ ដែលជាការចាំបាច់បំផុត។
ចំណែកអ្នកស្រី ផេង សុភ័ក្រ្ត ជំទប់ទី២ ឃុំច្រាច់ ស្រុកសែនជ័យ ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយទទួលបានការបណ្ដុះបណ្ដាលពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូមួយចំនួន អ្នកស្រី នឹងយកចំណេះដឹងទាំងនេះ ទៅចែករំលែកដល់ប្រជាជននៅ ស្រុក ឃុំ របស់អ្នកស្រី ដែលរស់នៅ តំបន់ដាច់ស្រយាល ឲ្យពួកគាត់ចេះផ្លាស់ប្តូរឥរិយាបទ ពីអត់បង្គន់ប្រើឲ្យមកមានបង្គន់ប្រើប្រាស់វិញ។ «ឥឡូវនេះពួកគាត់ មានការយល់ដឹងខ្ពស់ ពីអនាម័យហើយខ្ញុំនិងជំរុញ បន្ថែមទៀត ឱ្យពួកគាត់ចេះប្រើបង្គន់ផឹកទឹកស្អាត ឲ្យបាន ១០០ ភាគរយ ក្នុងឆ្នាំ ២០២២ ទៅឆ្នាំ ២០២៥»។ អ្នកស្រីបញ្ជាក់ថា កាលពីអំឡុងឆ្នាំ ២០២១-២០២២ ការប្រើប្រាស់ទឹកស្អាត មានចំនួនជាង ៧០ ភាគរយហើយ ។ ពេលនេះប្រជាជន មានការផ្លាស់ប្ដូរគំនិតចាស់ចោល ក្រោយពីបានចុះផ្សព្វផ្សាយ របស់អ្នកស្រី ស្តីអំពីអនាម័យដើម្បីសុខភាពរបស់គ្រួសារ។
អត្ថបទ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?