Connect with us

ព័ត៌មានជាតិ

ACU ស្នើ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​មួយ​រូប បំភ្លឺ​នូវ​ករណី​កិប​កេង​លុយ​ម៉ោង​បង្រៀន​របស់​យោធា​ចា​រ្យ​ចំនួន​១០៧​នាក់

បានផុស

នៅ

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានអោយ​ឯ​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សកលវិទ្យាធិការ​រង សាកលវិទ្យាល័យ​ការពារ​ជាតិ ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន​ដូចជា កិប​កេង​លុយ​ម៉ោង​បង្រៀន​របស់​យោធា​ចា​រ្យ ១០៧​នាក់ ដែលមាន​ប្រមាណ​ជាង​១.៦០០​លាន​រៀល , កិបកេង​ប្រាក់​អន្តរាគមន៍​របស់​ក្រសួង រួមទាំង​ប្រាក់​ហ្វឹកហ្វឺន​ជាង ១៣០​លាន​រៀល និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ទៀត នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត​របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ បាន​ស្មើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ ធ្វើការ​បំភ្លឺ​ករណី​លើកឡើង​ពី​ភាពមិនប្រក្រតី​មួយ​វំ​នួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច ដោយយោង​ពាក្យបណ្តឹង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។

សូមបញ្ជាក់ថា ការស្នើ​ឲ្យ​បំភ្លឺ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ ធ្វើឡើង​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ចូលទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម