សន្តិសុខសង្គម
ម្ចាស់ភោជនីយដ្ឋានម្នាក់ បាញ់សម្លាប់ខ្លួនក្នុងបន្ទប់ខុនដូ ស្តាស៊ីធី
បុរសជនជាតិចិនម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ខុនដូជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី ស្ថិតតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅបន្ទប់លេខ៦២០ ជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ Liao Hua Xi Ang ជនជាតិចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករ «ម្ចាស់ភោជនីយដ្ឋាន» ស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុមានអាវុធខ្លីម៉ាក Glock ចំនួន១ដើម គ្រាប់ចំនួន៩គ្រាប់ និងសំបកគ្រាប់ចំនួន១គ្រាប់ និងសម្ភារប្រើប្រាស់គ្រឿងញៀន ដបទឹកសុទ្ធនិងបំពង់ទុយយោ។

យោងតាមការបំភ្លឺរបស់ឈ្មោះ Hu Guang wen ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៦២១«នៅជាប់បន្ទប់ជនរងគ្រោះ» គឺនៅវេលាម៉ោងប្រហែល៨និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ បានស្រែកប្រាប់គាត់ឱ្យជួយខ្លួនផង ថាមានគេចង់ធ្វើបាបគាត់។ ពេលគាត់ចេញមកមើលមិនឃើញមានអី គាត់ក៏ចូលក្នុងបន្ទប់វិញ។ បន្តិចក្រោយមកគាត់បានចុះទៅក្រោមរកទិញអីហូប។ រហូតដល់វេលាម៉ោង៩និង៣០នាទី គាត់បានត្រឡប់មកវិញ។ នៅម៉ោង១២និង០០នាទីមានមនុស្សប្រុសស្រីជាជនជាតិចិន០២នាក់ មានឈ្មោះ Yi Xiao Yue អាយុ៣២ឆ្នាំ ភេទស្រីជាអតីតសង្សារជនរងគ្រោះ និងឪពុក ឈ្មោះ Yi Chuan Liang បានមករកជនរងគ្រោះដល់បន្ទប់ ដោយសារមិនឃើញជនរងគ្រោះឆ្លើយតបតាមឆាត លុះពេលបើកបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកនៅគន្លៀតគ្រែ ដោយមានឈាម។ ឃើញដូចនោះឈ្មោះ Yi Xiao Yue ដែលត្រូវជាសង្សាជនរងគ្រោះ ក៏ប្រាប់អ្នកគ្រប់គ្រងខុនដូឱ្យមកជួយរហូតដល់វេលាម៉ោង១៦និង០០នាទី ទើបសមត្ថកិច្ចបានទទួលព័ត៌មាន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវសមត្ថកិច្ចយកតម្កល់នៅវត្តទឹកថ្លា៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


