Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងភេទទី៣ ចែ រ៉ូហ្សា បង្ហាញការហួសចិត្តលើសេវារថយន្តសង្គ្រោះមួយ​

បានផុស

នៅ

តារា​សម្តែង​ភេទ​ទី​៣​ លោក គន់ រៀម​រតន​: ហៅ​ចែ រ៉ូ​ហ្សា ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គា​ល់តាម​រយ​:​ការសម្តែង​ភាពយន្ត​ខ្មែរ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​រន្ធត់​ និង​ហួសចិត្ត​ខ្លាំង​លើ​សេវា​រថយន្ត​សង្គ្រោះ​មួយ​ ដែល​បាន​ដឹក​សព​សាច់ញាតិ​របស់ខ្លួន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​សោ​កសង្រេ​ង​ លោក គន់ រៀម​រតន​: បាន​រៀបរាប់ថា​ឡាន​ពេទ្យ​ដឹក​ពី​កន្លែង​គ្រោះ​ថ្នាក់​ទៅដល់​ពេទ្យ​ទា​៨០​ដុល្លារ ដល់​ពេទ្យ​ដឹងថា​មនុស្ស​បាន​ស្លាប់​ហើយ​ដឹក​សព​ពី​ពេទ្យ​មក​កន្លែង​គ្រោះ​ថ្នាក់​វិញ​ និង​បន្ត​ដឹក​ពី​កន្លែង​គ្រោះ​ថ្នាក់​ទៅ​ព្រៃវែង​ចម្ងាយ​ជាង​៩០​គីឡូ​យក​៣០០​ដុល្លារ​។​

តារា​រូបនេះ​បញ្ជាក់ថា​ ដល់ពេល​ដឹក​សព​ដល់ផ្ទះ​ ចាក់​ថ្នាំ​រក្សា​សព​យក​១៧០​ដុល្លារ​ទៀត ​សុំ​ចុះ​បាន​២០ដុល្លា​រ លើ​ក​ទី​១​អត់​ដែល​បានដឹង​ទីផ្សារ​តម្លៃ​ឡាន​ដឹក​សព​។ ​លោក​មិនបាន​បញ្ជាក់​ទេ​ថា ​រថយន្ត​ខាងលើ​ជា​របស់​ខាង​មន្ទីរ​ពេទ្យ​ណា​ឡើយ ​ខណ​:​លោក​ប្រាប់​បានកម្ពុ​ជាថ្មី​ដោយ​ខ្លី​ថា​ លោកទៅ​ទាន់​ត្រឹម​ឡាន​ដឹក​សព​ចេញពី​ពេទ្យ​វិញ អ្នក​បើក​ឡានពេទ្យ​ថា ​ឡាន​ដឹក​សព​គេ​អត់​ដាក់​យី​ហោ​ពេទ្យ​ទេ​។​

ដោយឡែក​នៅលើ​គ​ណី​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​រូបនេះ​ដដែល​ក៏បាន​បង្ហោះ​ដែរ​ថា ​អាំង​ប៉ាវ​ឆ្នាំ​ថ្មី​សម្រាប់​ក្រុមគ្រួសារលោក ​០២.០២.២០២២ ? ម្តាយ​ចូរ​ពេទ្យ​ កូន​ប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ ទុក​អោ​យ​កូន​មិនទាន់​ដឹងក្តី​កំព្រា​ឪពុក​។​ យប់​ថ្ងៃទី​០២.០២.២០២​ ម៉ោង១០​និង​៣០​នាទី​ សូម​វិញ្ញាណក្ខន្ធ​ប្អូនប្រុស សុខ ម៉េង បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាត​ឡើយ​។​

លោក​បន្ថែមថា​ នេះ​គឺជា​ការជូនដំណឹង​ដល់​បងប្អូន​សាច់ញាតិ​នឹង​ញាតិ​អ្នកស្រុក​ភូមិ​បានដឹង​។​ជា​មួយ គ្នា​នៃ​ដំណឹង​មរណ​:​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​គេ​ឃើញ​មាន​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​បា ន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម