ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ «កូវីដអត់មានអ្នកស្លាប់ តែបែរជាមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ»
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនាព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកស្លាប់ដោយសារកូវីដ១៩លែងមានហើយ ប៉ុន្តែ អ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍បែរជាកើតមានជារៀងរាល់ថ្ងៃទៅវិញ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានក្រើនរំលឹកឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺគ្មានអ្នកណាមករងគ្រោះជំនួសប្រជាពលរដ្ឋខ្លួនឯងបានឡើយ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា បើរងគ្រោះស្លាប់ ឫរបួស អាចបាក់ដៃ បាក់ជើង គឺវាហួសពេលទៅហើយ ពោល គឺបើទោះបីអង្គុយយំ ក៏មិនអាចកែប្រែអ្វីបាននោះដែរ។

ដូច្នេះហើយ ជាថ្មីម្តងទៀត សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ក៏ដូចជា កុំនិយាយ ឬប្រើប្រាស់ទូរស័ព្ទពេលកំពុងធ្វើដំណើរជាដើម។ សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១១ករណីនៅទូទាំងប្រទេស ក្នុងនោះ មានមនុស្សស្លាប់ចំនួន៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤នាក់៕
ដោយ៖ វណ្ណ សុគន្ធា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


