បច្ចេកវិទ្យា
មេ Facebook អាចជាប់គុក បើមិនគោរពច្បាប់សុវត្ថិភពអនឡាញថ្មី
រដ្ឋលេខាធិការក្រសួងវប្បធម៌ចក្រភពអង់គ្លេសលោកស្រី Nadine Dorries បានព្រមានថា នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងនាយកប្រតិបត្តិក្រុមហ៊ុន Big Tech ផ្សេងទៀតរងហានិភ័យជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេមិនទប់ស្កាត់ខ្លឹមសារដែលចាត់ទុកថាមានគ្រោះថ្នាក់ ក្រោមច្បាប់សុវត្ថិភាពអនឡាញនាពេលខាងមុខនេះ ។

ថ្លែងទៅកាន់វិទ្យុ Times កាលពីថ្ងៃសៅរ៍លោកស្រី Dorries បាននិយាយថា លោក Zuckerberg ប្រធានក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និងថៅកែផ្នែកបច្ចេកវិទ្យាផ្សេងទៀតអាចស្ថិតក្នុងការឃុំឃាំង ប្រសិនបើពួកគេមិនអនុវត្តតាមសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញរបស់រដ្ឋាភិបាល ។
ទន្ទឹមនោះ លោកស្រីបានសម្តែងក្តីសង្ឃឹមថា “ច្បាប់នេះនឹងក្លាយជាការជូនដំណឹងដល់វេទិកាអនឡាញមួយនេះដើម្បីឲ្យយើងដឹងថា បច្ចុប្បន្នវាជាអ្វី និងចាប់ផ្តើមធ្វើអ្វីដែលអ្នកត្រូវធ្វើ” ។

ចំណែកសារព័ត៌មាន The Telegraph បានរាយការណ៍ថា នៅក្រោមរបប ‘កាតព្វកិច្ចនៃការថែទាំ’ ដែលបានស្នើឡើងដោយច្បាប់នេះ អំណាចរបស់និយតករទំនាក់ទំនងអង់គ្លេស (Ofcom) អាចដាក់គុកនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យារហូតដល់ ២ ឆ្នាំសម្រាប់ការខកខានក្នុងការដកចេញនូវខ្លឹមសារខុសច្បាប់ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រថា បទល្មើសព្រហ្មទណ្ឌថ្មីជាច្រើនត្រូវបានបន្ថែមទៅក្នុងច្បាប់នេះ រួមមានការស៊ែររូបភាពអាសអាភាស ឧក្រិដ្ឋកម្មស្អប់ខ្ពើម ការក្លែងបន្លំ ការលក់គ្រឿងញៀន ឬអាវុធខុសច្បាប់ ការផ្សព្វផ្សាយ ឬសម្របសម្រួលការធ្វើអត្តឃាត ការរត់ពន្ធមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ