ព័ត៌មានជាតិ
រដ្ឋបាលក្រុងបូកគោ ត្រូវបំបែកជាពីរទីតាំង គឺរដ្ឋបាលផ្នែកខាងក្រោម និងខាងលើភ្នំបូកគោ
កំពត ៖ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាព ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោជាពីរទីតាំងគឺនៅកន្លែងរដ្ឋបាលក្រុងបច្ចុប្បន្នមួយ និងមួយទីតាំងទៀត នៅលើភ្នំបូកគោ (អគារក្បែរកាស៊ីណូចាស់)។

នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូជាន់ខ្ពស់ក្រសួង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ របស់ខេត្តកំពត។

នៅក្នុងជំនួបប្រជុំនៃដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដោយសារទីតាំងភូមិសាស្ត្រ ក្រុងបូកគោធំទូលាយ ហើយនៅថ្ងៃអនាគតឆាប់ៗ អាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោផងនោះ និងដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោតែមួយជាពីរទីតាំង ទី១.នៅទីតាំងសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី២. នៅអគារក្បែរកាស៊ីណូចាស់លើភ្នំបូកគោ។

សម្តេចក្រឡាហោម បានបន្តសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន និងឯកឧត្តមសក់ សេដ្ឋា ត្រូវពិភាក្សាគ្នាថា តើការិយាល័យណាខ្លះរបស់ក្រុងបូកគោ ចាំបាច់ត្រូវមាននៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវមាននៅរដ្ឋបាលទីតាំងខាងលើ ឬចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោម ស ខេង បានបន្តឲ្យដឹងដែរថា ខាងមុខនេះ ក្រុមការងារត្រូវពន្លឿនការគូរប្លង់ដឺម៉ាស ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមឲ្យបានលឿន ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ៕
ដោយ ៖ សេង ណារិទ្ធ







-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


