ជីវិតកម្សាន្ដ
Jiyeon សមាជិកក្រុម T-ara ប្រកាសរៀបការក្នុងថ្ងៃតែមួយ ដូចគូស្នេហ៍ Hyun Bin និង Son YeJin
ក្រោយគូស្នេហ៍ Hyun Bin និង Son YeJin តួឯករឿង Crash Landing on You បានប្រាប់ដំណឹងរៀបការ ពីម្សិលមិញ ខណៈនៅថ្ងៃដដែលនោះ Park Jiyeon សមាជិកក្រុម T-ara ក៏បានប្រកាស ពីដំណឹងរៀបការរបស់នាងដូចគ្នា។

នៅលើ Instagram តារាចម្រៀងរូបនេះ បានបង្ហាញរូបភាពកូនកំលោះ រួមទាំងរូបភាពសំបុត្រសរសេរដៃថា នាងយល់ព្រមរៀបការជាមួយគូស្នេហ៍វ័យក្មេង ដែលនាងស្គាល់តាមរយៈការណែនាំរបស់មិត្តភ័ក្ដិ។
សមាជិកក្រុម បាននិយាយថា មនុស្សនេះ ប្រៀបដូចជាអំណោយក្នុងជីវិត។ មនុស្សម្នាក់ដែលយកចិត្តទុកដាក់ថែរក្សា និងនាំមកនូវសុភមង្គលដល់នាង។ នាងបានសម្រេចចិត្តចែករំលែកជីវិតរបស់នាង ជាមួយមនុស្សម្នាក់នេះ។


ទន្ទឹមនោះ ពិធីរៀបអាពាហ៍ពិពាហ៍ពិពាហ៍របស់គូស្នេហ៍នេះ ត្រូវបានគេកំណត់ពេលសម្រាប់រដូវរងា ឬចុងឆ្នាំនេះផងដែរ។
សូមរំលឹកថា Jiyeon ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៥ ឆ្នាំ ទាំងការបង្ហាញម៉ូដ និងការសម្ដែង។ មុនពេលបង្ហាញខ្លួនជាមួយក្រុម T-ARA ក្នុងឆ្នាំ ២០០៩ និងចេញបទចម្រៀងទោលក្នុងឆ្នាំ ២០១៤ ហើយនាងក៏បានសម្ដែងថ្មីៗបន្ថែមទៀតផងដែរ។


ចំណែក Hwang Jae Gyun អាយុ ៣៤ ឆ្នាំ ជាសមាជិកក្រុម KT Wiz ត្រូវបានប្រជាជនកូរ៉េខាងត្បូងស្គាល់ថា ជាអ្នកលេងបេស្បលអាជីពដ៏ល្បីល្បាញ និងលេងឲ្យក្រុមដ៏ល្បីមួយនៅប្រទេសបារាំង ដែលពីមុនមកជាមួយក្រុមល្បីៗក្នុងប្រទេសដូចជា Hyundai Unicorns, Nexen Heroes, Lotte Giants និង San Francisco Giants Major League Soccer Team សហរដ្ឋអាមេរិក។ គាត់បានជាប់ជម្រើស ជាតិកូរ៉េខាងត្បូង សម្រាប់មេដាយមាស Asian Games ចំនួនពីរក្នុងឆ្នាំ ២០១៤ និង ២០១៨ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Seungri អតីតសមាជិកក្រុម Big Bang ត្រូវតុលាការបន្ថយទោស ពី ៣ ឆ្នាំ មកត្រឹម ១៨ ខែវិញ
ចុចអាន៖ស្រឡាញ់គ្នាជាង១ឆ្នាំ តួឯករឿង “Crash Landing On You” ប្រកាសរៀបការហើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់