ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនថ្មី អាចគ្រោះថ្នាក់ជាង ដែលតា ទៅទៀត
វីរុសកូវីដ១៩បំប្លែងខ្លួននាពេលអនាគត អាចកាន់តែគ្រោះថ្នាក់ និងមានផលវិបាកក្នុងរយៈពេលកាន់តែវែង ខណៈក្រុមអ្នកជំនាញព្រមានថា វីរុសទាំងនោះមានផលប៉ះពាល់ធំជាង ដែលតា ទៅទៀត។

សាស្ត្រាចារ្យ Lawrence Young អ្នកជំនាញខាងមេរោគមកពីសាកលវិទ្យាល័យ Warwick បានប្រាប់គេហទំព័រ The Observer ថា “ការគិតដែលថា វីរុសបំប្លែងខ្លួននានា នឹងបន្តមានសភាពស្រាលជាងនេះគឺខុសហើយ”។
ទ្រឹស្ដីដែលថា វីរុសបំប្លែងខ្លួននឹងកាន់តែស្រាល ត្រូវបានលើកឡើងយ៉ាងទូលំទូលាយចាប់តាំងពី អូមីក្រុង បានមកជំនួស ដែលតា ក្នុងនាមជាវីរុសកូវីដបំប្លែងថ្មីលេចធ្លោខ្លាំងក្នុងរដូវរងានេះ។
ប៉ុន្តែសាស្រ្តាចារ្យ Young បានអះអាងថា “វីរុសបំប្លែងខ្លួនថ្មី អាចសាហាវជាង ដែលតា ទៅទៀត”។

ស្របពេលជាមួយគ្នានោះ លោក David Nabarro បេសកជនពិសេសរបស់អង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកមេរោគ បាននិយាយថា “នឹងមានវីរុសកូវីដបំប្លែងខ្លួនបន្ថែមទៀតបន្ទាប់ពី អូមីក្រុង ហើយប្រសិនបើពួកគេអាចឆ្លងកាន់តែខ្លាំង ពួកគេនឹងគ្របដណ្តប់”។
លើសពីនេះ ពួកវាអាចបណ្តាលឲ្យមានទម្រង់ជំងឺផ្សេងៗគ្នា ម្យ៉ាងទៀត ពួកគេអាចនឹងកាន់តែសាហាវ ឬមានផលវិបាករយៈពេលវែងជាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


