ព័ត៌មានជាតិ
កម្ពុជា និងអគ្គលេខាធិការអាស៊ាន ប្តេជ្ញាបញ្ចប់ការងារដើម្បី ទីម័រខាងកើត ចូលជាសមាជិក
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ប្ដេជ្ញាបញ្ចប់ការងារ ដើម្បីឲ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។

ការប្ដេជ្ញានេះ បានធ្វើឡើង រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងកិច្ចពិភាក្សាលើបញ្ហាមួយចំនួន ទាក់ទងការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងចាប់ផ្តើមនៅស្អែកថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ទាក់ទងបញ្ហាអាស៊ាន ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ខណៈកំពុងជួបការលំបាក ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ហើយប្រទេសជាសមាជិកអាស៊ាន អាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi ក៏បានពិភាក្សា អំពីតួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ហើយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនាដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន។ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


