Connect with us

សុខភាព

មានខ្លាញ់ក្បាលពោះ សាក ៥ វិធីនេះ ធានាឃើញលទ្ធផល ១០០ ភាគរយ

បានផុស

នៅ

សម្រាប់​មិត្តនារី​ណា ​ដែល​ចង់​បាន​ក្បាលពោះ​រាបស្មើ​ស្អាត បែប​ជឿជាក់ ​ក្នុង​រយៈពេល​ខ្លី​។ សាក​អនុវត្ត​វិធី​ ៥​ យ៉ាង​នេះ ដើម្បី​កាត់​បន្ថយ​ក្បាល​ពោះដែលអាក្រក់មើលនេះចោល​ ​ ។

១ គ្រប់គ្រងការទទួលទានអាហារ​ឲ្យបានល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូរ​ចាប់ផ្ដើម​ដោយ​ការ​គ្រប់គ្រង​ការ​ទទួលទាន​អាហារ​របស់​អ្នក។ តាម​រយៈ​វិធី​នេះ ការ​ផ្ដោត​សំខាន់​គឺ ​បដិសេធ​ការ​ទទួល​ទាន​អាហារ​សម្រន់ ចៀន បំពង អាហារ​មាន​ជាតិ​ខ្លាញ់​គ្រប់​ប្រភេទ ​និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន។ ព្យាយាម​គ្រប់គ្រង​បរិមាណ​អាហារ​ដែល​ញ៉ាំ​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។ គួរ​តែ​កាត់បន្ថយ​បរិមាណ​អាហារ ​ដែល​ញ៉ាំ​៣៤​ពេល​ក្នុង​មួយ​ថ្ងៃ​ អាច​បន្ថយ​មក​ត្រឹម​តែ​២​ពេល ​រួម​ជាមួយ​ការ​កាត់​បន្ថយ​បាយ​មក​ពាក់​កណ្ដាល​នៃ​បរិមាណ​ធម្មតា។

បន្ទាប់មក​បន្ត​​ញ៉ាំ​បន្លែ ផ្លែឈើ និង​របស់​ក្រៀម​ជាដើម ព្រោះ​អាហារ​ប្រភេទ​នេះ​ ជួយ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​កកកុញ​ក្នុង​រាងកាយ ​យ៉ាង​មាន​ប្រសិទ្ធភាព។

២ គេង​ឲ្យ​បាន​គ្រប់គ្រាន់

គេង​ឲ្យ​បានគ្រប់គ្រាន់ រួមចំណែក​ធ្វើ​ឲ្យ​ក្បាលពោះរាបស្មើរ បានយ៉ាងឆាប់រហ័ស ។ ដូច្នេះ ​គួរ​តែ​ចាប់ផ្ដើម​ចូលគេងឲ្យ​​បានឆាប់ មុនម៉ោង ១០ យប់ជារៀងរាល់ថ្ងៃក្នុងអំឡុង ៦៨ ម៉ោង ដើម្បី​ជួយ​ឲ្យរាង​កាយ​បាន​សម្រាក​ពេញ​លេញ។ វាក៏​អនុញ្ញាត​ឲ្យ​រាងកាយបញ្ចេញអរម៉ូន​ ដែលជួយក្នុង​ការ​ដុត​បំផ្លាញ​ថាមពល​ចេញ​បាន​យ៉ាង​ល្អ។ ជាពិសេស ជួយកម្ចាត់​ជាតិ​ខ្លាញ់​ ដែល​លើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣ បន្សាបជាតិពុលក្នុងពោះវៀន

ការ​ញ៉ាំ​ទឹកដោះគោ​ជូរ​ នឹង​សម្អាត​ជាតិ​ខ្លាញ់​ដែល​ជាប់​ក្នុង​ពោះវៀន​។ ខ្លាញ់​ប្រភេទ​នេះ ក៏រួមចំណែក​ដល់​ការស្រូបយកក្រពះ លំពែង និង​ថ្លើម​តិច​ជាង​ធម្មតា។ ជាពិសេស​នៅក្នុងផ្នែកសើម​នៃ​លំពែង នឹងនាំ​ឲ្យ​អាហារ​ដែលបរិភោគ បំប្លែង​ទៅ​ជា​ខ្លាញ់ ធ្វើ​ឲ្យ​ធាត់​យ៉ាង​ងាយស្រួល។

៤ ធ្វើលំហាត់ប្រាណ​ឲ្យ​បានទៀងទាត់

ខណៈយើងអាចគ្រប់គ្រង​បរិមាណ​អាហារ​ ដែល​ញ៉ាំ​ជារៀងរាល់ថ្ងៃ រឿង​ដែល​អាច​ធ្វើ​ទៅ​បាន ​គឺការ​​លំហាត់​ប្រាណ​បាន​ទៀងទាត់​ផង​ដែរ។ ព្រោះនៅពេលដែលរឿងទាំងពីរនេះ​ ដំណើរការជាមួយគ្នា​យ៉ាងរលូន វានឹងជួយកាត់បន្ថយក្បាលពោះ​បានយ៉ាងឆាប់រហ័ស។

៥ ហាត់ដកដង្ហើមចូល និងចេញឲ្យបានត្រឹមត្រូវ

វិធីចុងក្រោយដើម្បីកាត់បន្ថយក្បាលពោះ គឺ​ការ​ហាត់ដក​ដង្ហើម​ចូល និង​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ។ ដោយសារ​តែ​ការ​ដកដង្ហើម ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​នៅ​ក្នុង​រាងកាយ។ សំខាន់ជាងនេះ​ទៅទៀត ការដកដង្ហើមបានត្រឹមត្រូវ​ ក៏​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​ពី​ការ​ញ៉ាំ​អាហារ​រយៈពេល​យូរ​ផងដែរ។

ការ​ដកដង្ហើម​ចូល និង​ចេញឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ដកដង្ហើម​យឺតៗ និង​ជ្រៅៗ យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​ គួរតែ​ហាត់​ដកដង្ហើម​ឲ្យ​បាន​ត្រឹមត្រូវ​ប្រហែល ១០ នាទី វា​នឹង​ជួយឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ទាំង ៥ យ៉ាង ជួយឲ្យសុខភាពផ្លូវចិត្ត កាន់តែរឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ខ្វះជាតិស័ង្កសី អាចចេញរោគសញ្ញាទាំង ៨នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម