ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពី អ៊ុយក្រែន
តាមសេចក្តីរាយការណ៍នៅថ្ងៃសុក្រទី១៨ខែកុម្ភៈនេះ ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ បានដាក់ចេញនូវផែនការជម្លៀសប្រជាជនថៃ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងករណីភាពតានតឹងជាមួយរុស្ស៊ីកាន់តែឡើងកម្តៅ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយថា រាជរដ្ឋាភិបាលថៃ មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ជនជាតិថៃចំនួន ២៣០នាក់ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន។

ស្ថានទូតបានបង្កើតខ្សែទូរសព្ទពិសេសមួយ ដើម្បីទំនាក់ទំនងឆាប់រហ័ស ក៏ដូចជាបានស្នើសុំកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងប៉ូឡូញ ដើម្បីជម្លៀសប្រជាជនថៃក្នុងករណីមានស្ថានភាពអាសន្នផងដែរ។
កាលពីថ្ងៃអាទិត្យ ស្ថានទូតបានចេញការព្រមានដល់ប្រជាជនថៃ ដោយប្រាប់ពួកគេឲ្យឈប់ធ្វើដំណើរទៅប្រទេសអ៊ុយក្រែន។
យោងតាមលោក Chetthaphan Maksamphan ឯកអគ្គរាជទូតថៃប្រចាំប្រទេសប៉ូឡូញ បានឲ្យដឹងថា ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន អាចត្រូវបានប្រើប្រាស់ជាផ្លូវជម្លៀសទៅកាន់ប្រទេសប៉ូឡូញសម្រាប់ជនជាតិថៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្ថានភាពកាន់តែក្ដៅ រុស្ស៊ី បណ្ដេញទូតរង អាមេរិក ចេញពីទីក្រុងមូស្គូ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


