ព័ត៌មានជាតិ
អតីតនិស្សិតខ្មែរនៅអ៊ុយក្រែន ចាប់ផ្តើមជួបការលំបាក និងមានការព្រួយបារម្ភពីអនាគត
ដោយសារតែស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនកាន់តែខ្លាំងទៅៗ អតីតនិស្សិតខ្មែរ ដែលបានទៅសិក្សាកាលពីជំនាន់អតីតសហភាពសូវៀតចំនួន២៣នាក់ ដែលកំពង់រស់នៅជាមួយគ្រួសារបានចាប់ផ្តើមជួបការលំបាកខ្លះៗហើយ ជាពិសេសសំរាប់អ្នករស់នៅតំបន់ Kyiv តែទោះជាយ៉ាងណា ពួកគាត់ទាំងអស់គ្នាកំពុងមានសុវត្ថភាពជាធម្មតា នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា បានបញ្ជាក់នារសៀលថ្ងៃទី២៦ ខែកុម្ភៈ មុននេះបន្តិចថា ដោយមានការសម្របសម្រួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី” លោកបានជួបសន្ទនាដោយផ្ទាល់ តាមប្រព័ន្ធតេលេក្រាម ជាមួយពលរដ្ឋខ្មែរយើងម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួលបានព័ត៌មានថា បច្ចុប្បន្នមានអតីតនិស្សិត ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀតចំនួន២៣ នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់ ហើយពួកគាត់ទាំងអស់គ្នា មានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។
បើតាមលោក ជុំ សុន្ទរី ថ្វីត្បិតតែពេលនេះ ពួកគាត់ចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេសសម្រាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ ហើយទន្ទឹមនឹងនោះ ពួកគាត់ក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខផងដែរ។ លោកថា រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ ដែលពួកគាត់រស់នៅ នៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនោះ អះអាងថា លោកបានសម្របសម្រួលឲ្យមានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងឲ្យពលរដ្ឋទាំង២៣ គ្រួសារ ជាមួយស្ថានទូតកម្ពុជា នៅទីក្រុងម៉ូស្គូរួចហើយ។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


