ព័ត៌មានជាតិ
ការរីករាលដាលរបស់ Omicron នឹងធ្វើឲ្យរំខានទៅដល់ការបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៏កម្ពុជាបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឬ Omicron នេះ បើទោះបីជាមិនធ្វើឲ្យបាត់បង់ជីវិត ប៉ុន្តែវាធ្វើឲ្យរំខានទៅដល់ការបើកទ្វាទទួលភ្ញៀវទេសចរឡើងវិញ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពមួយចំនួនរបស់សមាគមផងដែរ។

លោកស្រី ឆាយ សៀវលីន បញ្ជាក់ថា ជុំវិញការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឬ Omicron នេះ ធ្វើអោយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាមួយគ្នានោះ សមាគមក៏បានលុបចោលនូវផែនការសកម្មភាពមួយចំនួនផងដែរ ដូចជាទស្សនកិច្ចសិក្សាទៅកាន់តំបន់ភ្នំ តំបន់ឆ្នេរជាដើម ដោយសម្រេចចិត្តលើកពេលសិន។ ដូច្នេះការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រភេទ Omicron នេះ ពិតជាបានធ្វើឲ្យរំខានដល់ផែនការសកម្មភាពរបស់សមាគម។

បើតាមលោកស្រី ឆាយ សៀវលីន មានការលើកឡើងពីសមាជិករបស់សមាគម ដោយពួកគាត់បារម្ភខ្លាចមានការលុបចោលនូវការកក់របស់ភ្ញៀវ ពីព្រោះចាប់តាំងពីប្រទេសយើងបើកទ្វារទទួលទេសចរឡើងវិញ យើងទទួលបានការចាប់អារម្មណ៍ ហើយទទួលបានការកក់ជាហូរហែរនូវកញ្ចប់ទស្សនកិច្ច បើទោះបីជាភ្លាមៗមិនទាន់មានច្រើនក៏ដោយ ប៉ុន្តែទទួលបានការកក់ទុកសម្រាប់នាពេលអនាគតច្រើន។

ជាមួយគ្នានោះលោកស្រី ឆាយ សៀវលីន បានអះអាងថា ការរីករាលដាលនៃជំងឺប្រភេទថ្មីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការបើកទទួលទេសចររបស់កម្ពុជា ហើយនៅពេលដែលមានការលុបការកក់នោះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ដូច្នេះយើងអាចនឹងជួបវិបត្តិម្ដងទៀត។

ជាមួយគ្នានោះ លោកស្រីបានអំពាវនាវដល់រាជរដ្ឋាភិបាល សូមឲ្យរឹតបន្តឹងដល់ការជួបជុំខ្នាតធំ ពីព្រោះការផ្ទុះចេញ នៃការរីករាលដាលនេះ ភាគច្រើន គឺផ្ដើមឡើងពីការជួបជុំខ្នាតធំ ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម ហើយនៅពេលមានកម្មវិធីធ្វើឲ្យពួកគាត់ភ្លេចខ្លួនមិនបានអនុវត្តវិធានការរបស់សុខាភិបាល ដែលមាន៣កុំ ៣ការពារជាដើម។ លោកស្រីថា បើទោះបីជាការរីករាលដាល នៃប្រភេទមេរោគកន្លែងថ្មីនេះ មិនបណ្ដាលឲ្យមនុស្សបាត់បង់អាយុជីវិតក៏ពិតមែន ប៉ុន្តែវាបានរំខានទៅដល់ការបើកទ្វារប្រទេសឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


