ព័ត៌មានជាតិ
ហេតុអ្វីកម្ពុជាគាំទ្រ សេចក្តីសម្រេចមហាសន្និបាត UN ថ្កោលទោសរុស្ស៊ី និងឲ្យដកកងទ័ពចេញពីអ៊ុយក្រែន?
អង្គការសហប្រជាជាតិ បានរៀបចំមហាសន្និបាតជាបន្ទាន់មួយ កាលពីថ្ងៃពុធ ទី០២ ខែមីនា សម្សិលមិញ ដើម្បីបោះឆ្នោតលើសេចក្តីសម្រេចថ្កោលទោស និងទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែន ហើយក្នុងចំណោមប្រទេស១៨១ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រ និង៥ ប្រទេសមិនគាំទ្រ ហើយ៣៥ ប្រទេសទៀតអនុបវេទ ចំណែកកម្ពុជា ស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌតសភាកម្ពុជា ហើយជាអ្នកតាមដានព្រឹត្តិការណ៍ធំៗនៅលើពិភពលោកផងដែរ នោះបានអះអាងថា ការសម្រេចរបស់កម្ពុជា គឺជាការគិតគូរប្រកបដោយភាពឆ្លាតវៃសម្រាប់ការការពារអធិបតេយ្យ និងបូរណភាពទឹកដី របស់ប្រទេសកម្ពុជា ពីព្រោះយើងចាំបាច់ត្រូវតែរួមគ្នាគោរពនូវគោលការណ៍សណ្ដាប់ធ្នាប់ពិភពលោក ដែលពឹងផ្អែកលើច្បាប់ ហើយនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលជាការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍ជាតិយូរអង្វែងទៅថ្ងៃខាងមុខ។
លោកបណ្ឌិត គិន ភា លើកឡើងយ៉ាងដូច្នេះថា “កម្ពុជាគឺជាប្រទេសដែលធ្លាប់ទទួលរងនូវសោកនាដកម្ម និងការឈឺចាប់ឲ្យរាប់មិនអស់ដោយសារសង្គ្រាម ដូច្នេះនៅក្នុងគោលការណ៍ គ្រឹះ នៃនយោបាយការបរទេស គឺកម្ពុជាតែងតែផ្ដល់អាទិភាពខ្ពស់ទៅលើសន្តិភាព និងស្ថេរភាព។ ដូច្នេះកម្ពុជាគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទាក់ទងទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ គឺជាការបង្ហាញនូវស្មារតីស្រឡាញ់សន្តិភាព ដែលជានិច្ចកាលប្រទេសកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយការចរចា និងផ្អែកទៅលើលិខិតតូបករណ៍អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ”។
លោកបណ្ឌិត គិន ភា អះអាងទៀតថា កម្ពុជាប្រាថ្នាចង់បាន ចង់ឃើញនូវសណ្ដាប់ធ្នាប់ពិភពលោកមួយ ដែលផ្អែកទៅលើច្បាប់ ជៀសវាងការប្រើប្រាស់កម្លាំងបាយ ដើម្បីដោះស្រាយបញ្ហា។ អ្នកខ្លាំង អ្នកធំ មិនមែនសុទ្ធតែឈ្នះគ្រប់កាលៈទេសៈនោះទេ។ ជាក់ស្ដែងនៅពេលដែលកម្ពុជាមានបញ្ហាជាមួយប្រទេសថៃ នៅឆ្នាំ២០០៨ គឺកម្ពុជាបានស្នើសុំឲ្យអង្គការសហប្រជាជាតិជួយរកដំណោះស្រាយ ចំពោះការផ្ទុះអាវុធជាមួយប្រទេសថៃនេះ ដោយកម្ពុជាមិនមានបំណងប្រើប្រាស់កម្លាំងបាយ ដើម្បីតបតជាមួយប្រទេសថៃទេ។
លោកថា ជាធម្មតាប្រទេសតូចតែងតែពឹងផ្អែកទៅលើសណ្ដាប់ធ្នាប់អន្តរជាតិមួយ ដែលពឹងផ្អែកទៅលើគោលការណ៍ច្បាប់ និងលិខិតូបករណ៍អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនោះឯង ដែលជាអាវុធដ៏សំខាន់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
បើតាមលោកបណ្ឌិត គិន ភា កម្ពុជាយើងជាប្រទេសតូច ហើយអាចនិយាយបានថា ជាប្រទេសទន់ខ្សោយនៅក្នុងចន្លោះប្រទេសធំជាងយើងចំនួនពីរ ដូច្នេះការបោះឆ្នោតរបស់គាំទ្រនេះ ក៏បានបង្ហាញពីចក្ខុវិស័យ ពីការគិតគូរទុកជាមុនសម្រាប់អធិបតេយ្យ និងពរអ្នកភាពទឹកដីរបស់ខ្លួនផងដែរ។ ពីព្រោះប្រទេសតូច មិនថាតែកម្ពុជាទេ គឺយើងត្រូវការសណ្ដាប់ធ្នាប់ពិភពលោកមួយ ដែលពឹងផ្អែកលើច្បាប់។ លោកថា ការសម្រេចរបស់កម្ពុជានាពេលនេះ ជាការគិតគូប្រកបដោយភាពឆ្លាតវៃសម្រាប់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះគឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលជាការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍ជាតិយូរអង្វែងទៅថ្ងៃខាងមុខ។
លោកបណ្ឌិត គិន ភា បញ្ជាក់ថា ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ មិនជាប់ពាក់ព័ន្ធជាមួយសេចក្តីស្នើរបស់អាល្លឺម៉ង់ និងបារាំងនាពេលថ្មីៗនេះទេ ហើយក៏មិនជាប់ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅចុងខែនេះទេ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


