ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈនៅផ្លូវម៉ៅសេទុង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលអោយអនុវត្តការងារនេះឲ្យបានជោគជ័យ ក្នុងរយៈពេលមួយសប្តាហ៍ដោយអនុវត្តចាប់ពីយប់ថ្ងៃ០៤ មីនានេះតទៅ។

កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី ០៤ខែមិនាឆ្នាំ២០២៣ នេះនៅសាលាខណ្ឌគោកក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកជា ពិសី អភិបាលខណ្ឌទួលគោក លោកស្នងការរង នគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានចាត់ឲ្យលោកមកបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅលើការរៀបចំសណ្ដាប់ធ្នាប់លើបណ្ដោយផ្លូវម៉ៅសេទុងដោយចាប់ពីមហោស្រប ចេនឡារហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ នៅតែមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ យកចិញ្ចឹមផ្លូវ ទ្រូងផ្លូវធ្វើការលក់ដូររាល់ថ្ងៃ។

ពាក់ព័ន្ធនឹងបញ្ហាស្មុគស្មាញនេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បីឲ្យអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំង ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយនេះ និងនៅតាមផ្លូវមួយចំនួន ជុំវិញផ្សារដើមគរ ផ្សារនាគមាស សំខាន់ធ្វើយ៉ាងណាឲ្យតាមដងផ្លូវនានា មានសណ្ដាប់ធ្នាប់និងមានសោភ័ណភាពល្អប្រសើរឡើងវិញ។
លោក មាន ចាន់យ៉ា បានបញ្ជាក់ថា កាលពីមុនយើងវែកចក តែពេលនេះមិនមែនវែកចកទេ គឺយើងអង្គុយបក់ ផ្សែង ។ ដូច្នេះយើងមិនអាចអង្គុយបក់ផ្សែងទៅទៀតទេ យើងត្រូវតែមានវិធានការម៉ឺងម៉ាត់ និងទន់ភ្លន់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនេះឲ្យបានល្អប្រសើរ។

លោកជា ពិសីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា កិច្ចការងារនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបែងចែក ក្រុមការងារជា២ក្រុម ដោយក្រុមទី១ ចាប់ផ្ដើមអនុវត្តពី ម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ និងមួយក្រុមទៀត ចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង០២ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក ។ ការងារនេះយើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់អនុវត្តពីយប់ថ្ងៃទី០៤ មីនាឆ្នាំ២០២២នេះតទៅ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង