សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋក្នុងបុរីមួយកន្លែងនៅចាក់អង្រែលើ
តាមសេចក្ដីរាយការណ៍នៅមុននេះបន្តិចព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពង់ឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងដែលស្ថិតបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពបានបន្តថា រថយន្ដតពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានកំពុងជួយអន្តរាគមន៍នៅកន្លែងកេីតហេតុ។
តាមប្រភពមន្ត្រីសមត្ថកិច្ចអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន លិការ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ក្រដាសសែនចូលឆ្នាំចិន ។ ផ្ទះឆាបឆេះជាប្រភេទសំណង់ សង់ឡើងពីថ្មប៉េតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុមានផ្សែងខ្មួរខ្មាញ់ហុយចេញពីខាងក្នុងផ្ទះ ខណះម្ចាស់ផ្ទះមិននៅ ។ លុះមិនបានប៉ុន្មានផង ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅចេញមកក្រៅ និងរាលដាលដល់រថយន្ត០២គ្រឿងដែលចតនៅខាងមុខផ្ទះទៅទៀត បង្កអោយអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងៗ ។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍ប្រមាណ១ម៉ោងរួចមក អណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ ដោយបានបំផ្លាញទ្រព្យសម្បត្តិនៅខាងក្នុងផ្ទះអស់ហ្មត់ទាំងស្រុង និងបានឆាបឆេះបំផ្លាញអស់រថយន្ត០២គ្រឿងផងដែរ មួយគ្រឿងម៉ាកតាកូម៉ា និងមួយគ្រឿតទៀត ម៉ាកកូរ៉ូឡា ។ ក្នុងនោះ មិនមានការរាលដាលដល់លំនៅឋាន នៅជាប់ខាងឡើយ ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប២៩គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ ៕
អត្ថបទ៖ លីហេង






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


