ព័ត៌មានអន្ដរជាតិ
បុគ្គលិកអាកាសយានដ្ឋានតវ៉ាជើងហោះហើរមនុស្សធម៌ទៅអ៊ុយក្រែនផ្ទុកអាវុធ
សហជីពពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសអ៉ីតាលីបានធ្វើការតវ៉ានៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Pisa កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទទួលបានដំណឹងពីបុគ្គលិកមួយចំនួនថា យន្តហោះដឹកជំនួយមនុស្សធម៌អ៊ុយក្រែនបានផ្ទុកអាវុធ និងគ្រឿងផ្ទុះ ប៉ុន្តែមិនមែនម្ហូបអាហារ និងបរិក្ខាពេទ្យឡើយ។
បុគ្គលិកជាច្រើននៅអាកាសយានដ្ឋាន Pisa បានបដិសេធដាក់គ្រឿងផ្ទុះទាំងនោះលើជើងហោះហើរមួយដែលផ្សព្វផ្សាយថា ដឹកជំនួយមនុស្សធម៌ទៅអ៊ុយក្រែន។ សហជីព Unione Sindacale di Base (USB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទថា ធុងមិនមានអាហារ និងបរិក្ខាពេទ្យនោះទេ ប៉ុន្តែគឺជាអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជំនួសវិញ។

USB បាននិយាយថា ៖«យើងខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការក្លែងបន្លំជាក់ស្តែងបែបនេះដែលបានប្រើរូបភាពជំនួយមនុស្សធម៌ដើម្បីជាការបិទបាំងធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែធំ»។
សហជីពបាននិយាយថា បុគ្គលិកបានបដិសេធដាក់គ្រឿងជាតិផ្ទុះទាំងនោះដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតសហសេវិករបស់ពួកគេនៅប្រទេសអ៊ុយក្រែនពោលគឺអ្នកធ្វើការនៅមូលដ្ឋានដែលត្រូវបានក្លាយជាគោលដៅវាយប្រហារដោយរុស្ស៊ីដែលអាវុធកែច្នៃតាមរយៈមូលដ្ឋានទ័ពអាមេរិក និងណាតូក្នុងប្រទេសប៉ូឡូញដែលទទួលបាន។
លោក Francesca Donato សមាជិកសភាអឺរ៉ុបរបស់អ៉ីតាលីបានធ្វើការអត្ថាធិប្បាយចំពោះសេចក្តីថ្លែងការណ៍របស់សហជីពដោយអំពាវនាវឲ្យរដ្ឋាភិបាលនៅទីក្រុងរ៉ូមធ្វើការបញ្ជាក់ពីអ្វីដែលកំពុងកើតឡើង។
ទន្ទឹមជាមួយគ្នានេះ កម្មករកំពង់ផែ Livorno ដែលនៅជិតនោះក៏បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអង្គារ៍ដែរ និងបានកោតសរសើរចំពោះបុគ្គលិកអាកាសយានដ្ឋានដែលបានក្រោកឈរប្រឆាំង។
ក្រុមកំពង់ផែ Livorno ដែលជាសមាជិកសហជីព USB បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងខ្ញុំឈរនៅខាងប្រជាជនអ៊ុយក្រែន តំបន់ Donbass និងខាងរុស្ស៊ី ហើយយើងមិនចង់ឲ្យជម្លោះកាន់តែរីកធំនោះទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


