កីឡា
វីដេអូអ្នកគាំទ្របិសាចក្រហម Man Utd គប់ដបទឹកដាក់លោក Simone ក្រោយប្រកួតចាញ់ AT Madrid
វាគឺជាការខឹងសម្បារមួយ បន្ទាប់ពីការប្រកួតរវាងក្រុមបិសាចក្រហម Manchester United បានចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ០-១ ដែលធ្វើឲ្យពួកគេធ្លាក់ចេញពីពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់ថ្ងៃអង្គារ ទី ១៥ ខែ មីនាកន្លងទៅ ។

ក្រោយចប់ការប្រកួត លោក Diego Simeone គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានចូលបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាមៗ ហើយបដិសេធមិនចាប់ដៃជាមួយលោក Ralph Rangnic អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ឡើយ។

យ៉ាណាមិញ ក្នុងអំឡុងពេលលោករត់ចូលទៅបន្ទប់កាច់ជ្រុងកីឡដ្ឋាន Old Trafford ស្រាប់តែអ្នកគាំទ្រមួយចំនួន បានគប់ដបទឹកនិងកែវទឹកមកលើរូបគាត់យ៉ាងខ្លាំង ខណៈនោះធ្វើឲ្យគាត់ប្រញាប់រត់គេចខ្លួនភ្លាមៗ ។


ចំពោះបញ្ហានេះ ត្រូវរង់ចាំមើលថាតើ Manchester United នឹងត្រូវពិន័យដោយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ឬអត់ ព្រោះវាជាទង្វើខុសច្បាប់យ៉ាងច្បាស់ ទាក់ទងនឹងសុវត្ថិភាពទីលាន៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Sancho ដឹងគុណមិត្តរួមក្លឹប ៣ រូប ក្រោយផ្លាស់មកបិសាចក្រហម Manchester United
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


